៦ យ៉ាងធ្វើឲ្យមិត្តស្រីសប្បាយចិត្តរហូតពេលនៅជាមួយអ្នក
- 2015-06-14 16:07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងធ្វើឲ្យមិត្តស្រីសប្បាយចិត្តរហូតពេលនៅជាមួយអ្នក
ចន្លោះមិនឃើញ
នៅក្នុងសម្ព័ន្ធភាពស្នេហា សុភាពបុរសទាំងអស់តែងរិះរកគ្រប់មធ្យោបាយផ្គាប់ចិត្តមិត្តស្រីដើម្បីឲ្យនាងសប្បាយចិត្ត ប៉ុន្តែរឿងខ្លះគឺមិនប្រាកដថាពេលធ្វើទៅនាងអាចរីករាយឡើយ។ កុំបារម្ភ! ៦វិធីខាងក្រោមនេះនឹងធ្វើឲ្យមិត្តស្រីសប្បាយចិត្តរហូតពេលនៅជាមួយអ្នក៖
១.ធ្វើឲ្យនាងភ្ញាក់ផ្អើល
គ្មាននរណាម្នាក់ដឹងពីមិត្តស្រីរបស់អ្នកច្បាស់ជាងមិត្តប្រុសរបស់នាងទេ ដូចនេះប្រសិនបើអ្នកធ្វើឲ្យនាងភ្ញាក់ផ្អើលជាមួយនឹងកាដូតូចមួយក្នុងឱកាសពិសេសណាមួយដូចជាខួបកំណើត ឬទិវានៃក្តីស្រឡាញ់ នាងពិតជាសប្បាយចិត្តញញឹមបិតមាត់មិនជិតឡើយ។
២.ការប្រាស្រ័យទាក់ទង
ប្រសិនបើចង់រក្សាស្នាមញញឹមនៅលើផ្ទៃមុខមិត្តស្រីរបស់អ្នក អ្នកត្រូវមានទំនាក់ទំនងល្អជាមួយនាងជានិច្ច ដោយចែករំលែកអារម្មណ៍ពិតជាមួយនាងគ្រប់ពេល។
៣.មានទំនាក់ទំនងល្អជាមួយគ្រួសារនាង
កត្តាដែលធ្វើឲ្យមនុស្សស្រីជាទីស្រលាញ់អាចរីករាយពេលកំពុងមានស្នេហាជាមួយអ្នក គឺការភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនឹងក្រុមគ្រួសាររបស់នាង។ ៤.ស្ដាប់យោបល់នាង
វិធីដើម្បីឲ្យមិត្តស្រីរបស់អ្នកសប្បាយចិត្តនោះគឺ ត្រូវបង្ហាញការគោរពដល់នាង។ ដូច្នេះខណៈពេលដែលនាងបានផ្ដល់យោបល់អ្វីមួយមិនត្រូវទាត់ចោល ឬនិយាយថាជាគំនិតមិនបានការឡើយ ធ្វើបែបនេះនាងនឹងអាក់អន់ស្រពន់ចិត្ត។ តែត្រូវនិយាយថាគំនិតនេះ អាចទទួលយកបាន ឬនិយាយថាគំនិតល្អគួរសម្យ នាងនឹងញញឹមដូចផ្ការីកពេញមួយថ្ងៃតែម្ដង។
៥.កាយវិការរ៉ូមែនទិក
កាយវិការរ៉ូមែនទិកគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យទំនាក់ទំនងរបស់អ្នករឹងមាំ។ ដូចនេះចូលរកឱកាសណាមួយដែលអាចឲ្យអ្នកឱប ហើយថើបនាង នាងនឹងមានអារម្មណ៍ថាពិសេសបំផុត តែមិនមែនជាលក្ខណៈកេងបន្លំទេ។
៦.ធ្វើឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាព
ជាការពិតណាស់ គ្រប់ស្ត្រីទាំងអស់គឺប្រាថ្នាចង់បានបុរសដែលខ្លួនស្រលាញ់មានភាពរឹងមាំដែលអាចឲ្យនាងពឹងពាក់ មានភាពកក់ក្ដៅ និងមានអារម្មណ៍មានសុវត្ថិភាពពេលនៅជិតគ្នា។ នោះទឹកមុខនាងនឹងបង្ហាញថានាងមានសុវត្ថិភាពទាំងស្រុងពេលនៅជាមួយអ្នក ហើយនាងនឹងមានអារម្មណ៍សប្បាយរីករាយគ្រប់ពេល៕
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖boldsky