តារា​សិចស៊ី​ថៃ Aum Patcharapa លក់​ស្បែកជើង

  • 2015-06-14 17:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​កំពូល​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ថៃ​កញ្ញា AUM Patchrapa បាន​បើក​កន្លែង​មួយ​ដើម្បី​លក់​ស្បែកជើង​ចាស់​ៗ​ដែល​នាង​ធ្លាប់​ពាក់​ទាំង​ប៉ុន្មាន​ក្នុង​តម្លៃ​ទាប​ជា​សាធារណៈ។

 

 

តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​សម្រេចចិត្ត​លក់​ស្បែកជើង​ម៉ាក​ល្បីៗ​របស់​នាង​ឲ្យ​មហាជន ក្នុង​តម្លៃ​ថោក​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ ចំពោះ​ស្បែក​ជើង​មួយ​គូៗ​ដែល​ដាក់​លក់​គឺ​ក្នុង​តម្លៃ​ប្រហែល ១,០០០បាត (ប្រហែល ៣០ដុល្លារ) ទៅ ៥,០០០បាត ( ប្រហែល ១៤៩ដុល្លារ) នៅ​ផ្សារ The Ab Fab។ វា​ជា​យុទ្ធនាការ​ទីផ្សារ​ដ៏​ឆ្លាត​បែប​ថ្មី​ដែល​បាន​បង្ហាញ​ពី​ការ​រៀបចំ​ហិរញ្ញវត្ថុ​ដោយ​តារា​ល្បី​រូប​នេះ។

 

 
 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​បង្ហោះ​រូប និង​សរសេរ​នៅ​លើ Instagram ថា" ខ្ញុំ​ត្រូវ​និយាយ​ពាក្យ​ថា​លា​​ហើយ​ទៅ​ពួកគេ​ទាំងអស់​គ្នា"។ ម៉ាក​ស្បែកជើង​ល្បី​ៗ​របស់​នាង​ទាំង​នោះ​មាន​ដូចជា Jimmy Choo,  Miu Miu,  Valentino និង​ម៉ាក​ល្បី​ផ្សេង​ៗ​ទៀត ហើយ​ទំហំ​ស្បែកជើង​មាន​ចាប់ពី​លេខ ៣៦.៥  ទៅ ៣៧៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖bangkok.coconuts