សំបកចេកក៏មានប្រយោជន៍មិនចាញ់ផ្លែចេកដែរ
- 2015-06-15 15:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបកចេកក៏មានប្រយោជន៍មិនចាញ់ផ្លែចេកដែរ
ចន្លោះមិនឃើញ
មិនត្រឹមតែផ្លែចេកនោះទេដែលមានគុណប្រយោជន៍សម្រាប់សុខភាព សំបកចេកក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ។ ខាងក្រោមនេះជាសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលយើងអាចប្រើប្រាស់សំបកចេកបាន៖
១. ប្រើដើម្បីខាត់ស្បែកជើង
សម្រាប់ស្បែកជើងប៊ូពាក់ទៅធ្វើការ អ្នកអាចយកសំបកចេកទៅជូតពីលើវា នោះស្បែកជើងអ្នកនឹងភ្លឺរលោងដូចថ្មី។
២. ប្រើជាជីដំណាំធម្មជាតិ
អ្នកអាចប្រើសំបកចេកជាជីធម្មជាតិបាន ដោយដាក់សំបកចេកក្នុងក្រឡមួយរួចចាក់ទឹកថែមចូល។ បន្តការចាក់ទឹកក្នុងក្រឡ បន្ទាប់មកអាចយកទៅប្រើដាក់ដំណាំឲ្យមានជីវជាតិបាន។
៣. ប្រើដើម្បីដុសធ្មេញឲ្យស
យកសំបកចេកមកត្រដុសធ្មេញ ធ្វើឲ្យធ្មេញអ្នកសស្អាតបាន។
៤. ប្រើសំបកចេកបិទមុខឲ្យស្អាត
សំបកចេកមានជាតិអង់ស៊ីមដែលជួយឲ្យស្បែកមុខស្អាត ដោយអ្នកអាចយកវាទៅបិទមុខបាន។
៥. ប្រើសម្រាប់លាបលើកន្ទួលរមាស់
អ្នកអាចយកសំបកចេកមកដុសលើកន្ទួល ឬកន្លែងដែលមូសឬស្រមោចខាំផងដែរ។
៦. ប្រើសំបកចេកដើម្បីបំបាត់មុន
អ្នកអាចយកសំបកចេកផ្នែកពណ៌សមកដុសជូតលើមុនស្បែកមុខ រួចទុកចោលដើម្បីជួយបំបាត់មុនលើស្បែក៕
ចុចអាន៖ ៨ ចំណុចនៅលើមុខអាចទស្សន៍ទាយជោគជតាទ្រព្យសម្បត្តិរបស់មនុស្ស
ប្រែសម្រួល៖ មាន រតនា ប្រភព៖wikihow