រូងភ្នំចម្រុះពណ៌ដូចឥន្ទធនូ ពិតជាប្លែកភ្នែកកម្របានឃើញ
- 2015-06-16 13:15:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូងភ្នំចម្រុះពណ៌ដូចឥន្ទធនូ ពិតជាប្លែកភ្នែកកម្របានឃើញ
ចន្លោះមិនឃើញ
ប្រហែលមិនមានមនុស្សច្រើនទេ ដែលធ្លាប់ឃើញរូងភ្នំចម្រុះពណ៌កប់ជ្រៅទៅក្រោមផ្ទៃផែនដីជាង ២៤០ម៉ែត្រ ដោយច្បាស់ផ្ទាល់នេត្រា។ ទោះយ៉ាងណា អ្នកថតរូបជនជាតិអាមេរិកម្នាក់ បានផ្ដិតយកទិដ្ឋភាពរូងភ្នំនៅក្នុងប្រទេសចិននេះមកបង្ហាញដល់មនុស្សជាច្រើន ដែលគ្មានសំណាងបានឃើញដោយផ្ទាល់។
អ្នកថតរូបជនជាតិអាមេរិក ឈ្មោះ Scott Graham គឺជាអ្នកផ្ដិតយកទិដ្ឋភាពក្នុងរូងភ្នំចម្រុះពណ៌ដូចឥន្ទធនូ នៅក្នុងក្រុង Guilin ប្រទេសចិន។ រូបថតនីមួយៗ សុទ្ធតែបង្ហាញពីពណ៌ចម្រុះក្នុងល្អាងភ្នំ ដែលកើតចេញពីពន្លឺភ្លើង មានទាំងបៃតង ក្រហម ខៀវ ស្វាយ... លាយឡំគ្នា បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល។
អ្នកថតរូបវ័យ ៥៣ឆ្នាំ បាននិយាយថា "អ្នកនាំភ្ញៀវម្នាក់ក្នុងតំបន់ បានប្រាប់ខ្ញុំកុំឲ្យខកខានទៅលេងរូងភ្នំ Reed Flute Cave”។ លោកបានបន្តទៀតថា "គាត់ប្រាប់ត្រូវណាស់ កន្លែងនោះពិតជាអស្ចារ្យមែន"។
រូងភ្នំ Reed Flute Cave បានទាក់ទាញមនុស្សចូលទស្សនា អស់រយៈពេល ១២០០ឆ្នាំមកហើយ។ ចំពោះចំណារនៅលើជញ្ជាំងវិញ កើតឡើងក្នុងរាជវង្សតាង នាឆ្នាំ៧៩២ នៃគ្រិស្តសករាជ៕
សូមទស្សនារូបភាពដ៏អស្ចារ្យខាងក្រោមនេះ៖
ចុចអាន៖ ភូមិនេសាទដែលគេបោះបង់ចោលប្រែពណ៌បៃតងគួរឲ្យគយគន់
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror