Nasa ប្រកាស​អាសន្ន​​ថា​​​​ទឹក​ក្រោម​ដី​​កំពុង​​​​បាត់​បង់​​​ខ្លាំង​

  • 2015-06-17 14:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ Nasa ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ប្រភព​ទឹក​ក្រោម​ដី​ធំ​ៗ​របស់​ពិភពលោក​ ដែល​ជួយ​ផ្គត់ផ្គង់​ជីវិត​មនុស្ស​រាប់​រយ​លាន​នាក់​នោះ​ ឥឡូវ​នេះ​បាន​ត្រូវ​បាន​បាត់​បង់។

 

 

ប្រភព​ទឹក​សំខាន់​ៗ​ចំនួន​២១​ ក្នុង​ចំណោម​ប្រភព​ទាក់​សំខាន់​ៗ​ទាំង​៣៧​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា​ ចិន​ អាមេរិក​ និង​ បារាំង​ គឺ​ដល់​ចំណុច​ចុង​ក្រោម​នៃ​ការ​រក្សា​និរន្តរភាព​​របស់​ខ្លួន។ នេះ​មាន​ន័យ​ថា​ ទឹក​នឹង​បាត់​បង់​​ចេញ​ពី​ពិភព​ក្រោម​ដី​សំខាន់​ៗ​ទាំង​នោះ​ ច្រើន​ជាង​មាន​ទឹក​មក​បំពេញ​វិញ។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​អ្នក​ស្រាវជ្រាវ​កាល​ពី​ថ្ងៃ​អង្គារ។

 

 

បច្ចុប្បន្ន​មនុស្ស​បាន​ប្រើប្រាស់​ប្រភព​ទឹក​ពី​ក្រោម​ដី​ប្រមាណ​ជា​៣៥​ភាគ​រយ​ ទូទាំង​ពិភពលោក។ តម្រូវ​ការ​ចេះ​តែ​កើន​ឡើង​ ខណៈ​ទឹក​ភ្លៀង​កាន់​តែ​ខ្សត់​ ដែល​បណ្ដាល​ឲ្យ​ប្រភព​ទឹក​ក្រោម​ដី​ខ្លះ​ត្រូវ​​ហួត​អស់។

 

ប្រភព​ទឹក​ក្រោម​ដី​ដែល​ខ្សត់​មែន​ទែន​គឺ​នៅ​តំបន់​ដែល​មាន​ប្រជាជន​​ច្រើន​ ដូច​ជា​ឥណ្ឌា​ ប៉ាគីស្ថាន​ និង​អាហ្វ្រិក​ខាងជើង៕

 

 

ប្រភព៖  washingtonpost