រុស្ស៊ីនឹងបន្ថែមកាំជ្រួចឆ្លងទ្វីបជាង៤០គ្រាប់ទៀតនៅឆ្នាំ២០១៥ នេះ
- 2015-06-17 17:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីនឹងបន្ថែមកាំជ្រួចឆ្លងទ្វីបជាង៤០គ្រាប់ទៀតនៅឆ្នាំ២០១៥ នេះ
ចន្លោះមិនឃើញ
ប្រធានាធិបតីដ៏មានឥទ្ធិពល Vladimir Putin បាននិយាយនៅថ្ងៃអង្គារម្សិលមិញថាប្រទេសរុស្ស៊ី នឹងបន្ថែមកាំជ្រួចមីស៊ីលឆ្លងទ្វីបជាង ៤០គ្រាប់ទៀត ដើម្បីពង្រឹងកងកម្លាំងយោធារបស់ខ្លួននៅក្នុងឆ្នាំ២០១៥នេះ។
សព្វាវុធរុស្ស៊ី ដែលបង្ហាញក្នុងព្យុហយាត្រាអបអរជ័យជំនះសង្គ្រាមលោកលើកទីពីរ កាលពីឧសភា
ការបញ្ចេញសាច់ដុំរបស់ប្រទេសមហាអំណាចកុម្មុយនិស្តមួយនេះ ធ្វើឡើងបន្ទាប់ពីមហាអំណាចយោធាអាមេរិក មានគម្រោងបង្កើនវត្តមានយោធានៅតាមបណ្ដាប្រទេសអឺរ៉ុបភាគខាងកើត ដែលជាសមាជិករបស់អង្គការ NATO។
លោកពូទីន បាននិយាយថា សព្វាវុធរបស់ខ្លួន នឹងអាចជម្នះរាល់ឧបសគ្គ សូម្បីតែប្រព័ន្ធការពារមីស៊ីល ដែលជាបច្ចេកវិទ្យាចុងក្រោយក៏ដោយ។ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់រុស្ស៊ី អង្គការ NATO បាននិយាយថា សកម្មភាពនេះឈានដល់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ មិនមានភាពត្រឹមត្រូវ និងមានគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។
ប្រធានាធិបតីដ៏មានឥទ្ធិពល វ្ល៉ាឌីមៀរ ពូទីន
បច្ចុប្បន្ន ភាពតានតឹងកំពុងកើនកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីលូកដៃយ៉ាងជ្រៅចូលទៅក្នុងជម្លោះប្រដាប់អាវុធ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ អង្គការ និងបណ្ដាមេដឹកនាំបស្ចិមប្រទេស បានចោទប្រកាន់រុស្ស៊ីថា បញ្ជូនទាហាន ព្រមទាំងសព្វាវុធធុនធ្ងន់ ដែលមានទាំងរថក្រោះ មីស៊ីល ទៅឲ្យក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែន។ យ៉ាងណាក្ដី រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ និងបញ្ជាក់ថា ជនជាតិរុស្ស៊ីមួយចំនួនដែលចូលរួមប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន សុទ្ធតែជាអ្នកស្ម័គ្រចិត្ត៕
ចុចអាន៖ រុស្ស៊ីបង្ហាញសាច់ដុំតាមរយៈព្យុហយាត្រាអបអរជ័យជំនះសង្គ្រាមលោកលើកទីពីរ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ BBC