ភ្នំ​​ខ្ពស់​ជាង​គេ​លើ​លោក​រំកិល​ ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

  • 2015-06-17 18:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ខ្ពស់​ជាង​គេ​លើ​លោក​ឈ្មោះ Everest ដែល​មាន​កម្ពស់ ៨៨៤៨​ម៉ែត្រ បាន​រំកិល ៣​សង់ទីម៉ែត្រ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិចទ័រ នៅ​នេប៉ាល់​កាល​ពី​ខែ​មេសា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ចិន។

 

 

អាជ្ញាធរ​ចិន​បាន​អះអាង​ថា ភ្នំ Everest រំកិល ៣​សង់ទីម៉ែត្រ ក្រោយ​ការ​រញ្ជួយ​ដី​ដែល​ឆក់​យក​ជីវិត​មនុស្ស​ជាង ៨០០០​នាក់​នៅ​នេប៉ាល់។ ទោះ​យ៉ាង​ណា តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋបាល​ជាតិ​ផ្នែក​វាស់​ស្ទង់ ផែនទី និង​ព័ត៌មាន​ភូមិសាស្ត្រ របស់​ប្រទេស​ចិន បាន​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា​នោះ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្ពស់​ភ្នំ​ទេ។

 

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ចុះ​ផ្សាយ​ថា រដ្ឋបាល​ជាតិ​របស់​ប្រទេស​ចិន បាន​ដំឡើង​ប្រព័ន្ធ​ផ្កាយ​រណប​មួយ​នៅ​លើ​ប្រជុំ​ភ្នំ​ក្នុង​ឆ្នាំ​២០០៥ ដើម្បី​អង្កេត​ទៅ​លើ​បម្រែបម្រួល​ទីតាំង​ភ្នំ។ មួយ​ទសវត្សរ៍​ក្រោយ​មក ភ្នំ Everest បាន​រំកិល​​ទៅ​ទិស​ឦសាន ក្នុង​ល្បឿន​ជា​មធ្យម ៤​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។ ទោះ​យ៉ាង​ណា ក្រោយ​ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង​ក្លា​នៅ​នេប៉ាល់ ភ្នំ​ដ៏​ខ្ពស់​មួយ​នេះ​បាន​រំកិល ៣​សង់ទីម៉ែត្រ​បន្ថែម​ទៀត៕

 

 

ចុចអាន៖ រូង​ភ្នំ​ចម្រុះ​ពណ៌​ដូច​ឥន្ទធនូ ពិត​ជា​ប្លែក​ភ្នែក​កម្រ​បាន​ឃើញ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ CNN

អត្ថបទថ្មី