នេះរូបពីក្មេង តែឥឡូវពួកគេសុទ្ធជាតារាល្បី
- 2015-06-18 17:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរូបពីក្មេង តែឥឡូវពួកគេសុទ្ធជាតារាល្បី
ចន្លោះមិនឃើញ
ស្ទើរគ្រប់គ្នារមែងមានរូបអនុស្សាវរីយ៍ តាំងពីកុមារភាព រហូតពេញវ័យ ហើយសិល្បករក៏ដូចគ្នា។ ជាក់ស្ដែងក្នុងរូបភាពខាងក្រោមនេះ កុមារា កុមារីទាំងពីរក្នុងរូប គឺជារូបភាពអតីតកាលរបស់តារាល្បីៗពីរដួងនាពេលបច្ចុប្បន្ននេះ។
ដូច្នេះតោះ...កម្សាន្តជាមួយ Sabay ថ្ងៃឈប់សម្រាក ដោយការរកអត្តសញ្ញាណពិតរបស់ពួកគេ។ Sabay នឹងជូនព័ត៌មានពាក់ព័ន្ធខ្លះៗ ជំនួយដល់ប្រិយមិត្តក្នុងការស្វែងរក។
១.រូបកុមារា៖ កុមារដែលមានរូបរាងស្ដើងនេះ មានស្រុកកំណើតលើទឹកដីរិទ្ធីសែន នាងកង្រី គេជាតារាចម្រៀងល្បីមួយរូបដែលធ្លាប់មានប្រវត្តិក្រលំបាក។ យ៉ាងណា ក្រោយការតស៊ូននះននៀល កុមារាយើងបានរកឃើញអនាគតភ្លឺស្វាងជាមួយអាជីពជាតារាចម្រៀង។ យ៉ាងណា រូបគេមិនដែលបំភ្លេចទេពីអតីតកាលរបស់គេ។
ត្រឹមប៉ុណ្ណឹងជឿថា ប្រិយមិត្តនឹងអាចរកឃើញហើយ ហើយបើចង់ឲ្យប្រាកដក្នុងចិត្តទៀតនោះ សូមចុចទីនេះ...!
២.កុមារី៖ កុមារីច្រមុះស្រួចនេះ បច្ចុប្បន្នក៏ជាតារាដែលកំពុងតែល្បីល្បាញដែរ ក្នុងនោះ នាងទើបបានសាងកេរ្តិ៍ឈ្មោះក្នុងដើមឆ្នាំ ២០១៥នេះប៉ុណ្ណោះតាមរយៈបទចម្រៀងប៉ុន្មានបទ ដែលភាគច្រើនគឺបទបែបសប្បាយៗ។ បច្ចុប្បន្ននាង មានវ័យ ២៨ឆ្នាំហើយ។
ប្រិយមិត្តប្រហែលពិបាករកនឹកបន្តិច ថាបច្ចុប្បន្នកាលរបស់កុមារីរូបនេះ ជាតារារូបណា។ ប៉ុន្តែក៏ជឿថា ប្រិយមិត្តខ្លះអាចរកឃើញ ដូចគ្នាដែរ ចង់ឲ្យកាន់តែច្បាស់ សូមចុចទីនេះ...!!!
រៀបរៀង៖ ទារិកា