Laura Mam ល្បីអីចឹង ដឹងឈ្មោះខ្មែរក្នុងបញ្ជីជាតិ អ្វីអត់?
- 2015-04-22 18:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laura Mam ល្បីអីចឹង ដឹងឈ្មោះខ្មែរក្នុងបញ្ជីជាតិ អ្វីអត់?
ចន្លោះមិនឃើញ
ប្រិយមិត្តច្បាស់ជាស្គាល់ហើយ តារាចម្រៀងកូនខ្មែរសញ្ជាតិអាមេរិក កញ្ញា Laura Mam ដែលបច្ចុប្បន្ននេះ កំពុងតែមានប្រជាប្រិយភាពខ្លាំង ពីសំណាក់យុវវ័យកម្ពុជា។ បទចម្រៀងរបស់ Laura ភាគច្រើនយកបទអ្នកស្រី ប៉ែន រ៉ន មកច្រៀង ដោយមានការកែច្នៃខ្លះៗ។ ម្ដាយ Laura បានប្រាប់ Sabay ថា ឈ្មោះពិតរបស់ Laura គឺ ម៉ម ឡូរ៉ាទេវរី ដោយត្រកូល គឺមានឈ្មោះ ម៉ម។
ម្ដាយ Laura បានរៀបរាប់ឲ្យដឹងថា អ្នកស្រីជាមនុស្សចូលចិត្តអានសៀវភៅរឿងច្រើន គ្រាមួយអ្នកស្រី បានអានសៀវភៅរឿងព្រេងមួយ ដែលមានអ្នកនិពន្ធឈ្មោះ មិត្ត សុខន ដោយរឿងនោះអ្នកស្រី មិនចាំឈ្មោះទេ ប៉ុន្តែ បានចាំថា តួឯកក្នុងរឿងឈ្មោះ ទេវរី ។ ដោយសារតែតួអង្គ ទេវរី នោះជាមនុស្សល្អ បន្ទាប់ពីអានសៀវភៅរឿងនោះមក អ្នកស្រីក៏មានចិត្តថា ប្រសិនបើថ្ងៃក្រោយមានកូនស្រី នោះនឹងយកឈ្មោះ ទេវី មកដាក់ឲ្យកូនជាក់ជាមិនខាន។ ក្រោយពី Laura កើតមក អ្នកស្រីក៏បានដាក់ឈ្មោះ ម៉ម ឡូរ៉ាទេវរី តែម្ដង ហើយបានចុះសំបុត្រកំណើតត្រឹមត្រូវ ថែមទៀត។
ទោះបីជា ក្រុមគ្រួសារដាក់ឈ្មោះថា ម៉ម ឡូរ៉ាទេវរី បែបនេះក្ដី ប៉ុន្តែ ម្ដាយរបស់នាងបញ្ជាក់ថា ទាំងក្នុងផ្ទះក៏ដូចជា ខាងក្រៅហៅតែ Laura ប៉ុណ្ណោះ។
បច្ចុប្បន្ន Laura Mam មានវ័យ ២៨ ឆ្នាំ ហើយ ដោយនាងបានសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា មិនទៅរស់នៅសហរដ្ឋអាមេរិកវិញទេ កាលពីពេលថ្មីៗនេះ។ ការមករស់នៅប្រទេសកម្ពុជានេះ Laura ធ្លាប់បានអះអាងថា នាងមានគោលដៅផលិតអាល់ប៊ុមបទចម្រៀងរបស់ខ្លួនឲ្យបានច្រើនជាមួយ យុវវ័យកម្ពុជា ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ ឲ្យកាន់តែ រីកចម្រើនថែមទៀត។
ចុងក្រោយនេះ Laura ត្រូវបានក្រុមហ៊ុនទូរសព្ទ Smart តែងតាំងជា ទូតសុឆន្ទៈ។ អ្វីជាពិសេសជាងនេះទៅទៀត Laura បានក្លាយជាតួឯកក្នុងស្ប៉តពាណិជ្ជកម្មអង្គរសង្ក្រាន្ត ជាមួយគ្នានោះ នាងក៏មានបទចម្រៀងជាច្រើនច្រៀង ក្នុងកម្មវិធី ផងដែរ៕
អានអត្ថបទ៖ តារាជើងចាស់ សរសើរ ទឹម រដ្ឋា មិនដាច់ពីមាត់
អានអត្ថបទ៖ ព្រះកាយ ច័ន្ទ ឈ្នះរង្វាន់រថយន្តទំនើបមួយគ្រឿងមានតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក
អត្ថបទ៖ ខុត សីហា