តារា​ជើង​ចាស់​ សរសើរ​ ទឹម រដ្ឋា មិន​ដាច់​ពីមាត់​​

  • 2015-04-22 15:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ចាស់ លោក ទេព រិនដារ៉ូ បាន​សរសើរ​អត្តចរិត​របស់​កញ្ញា ទឹម រដ្ឋា​ ថា​ជាតារា​ម្នាក់​មិន​ឆ្មើងឆ្មៃ​ និង មិន​​ចេះ​បោះបង់​មិត្ត​ចាស់។ ការ​លើកឡើង​របស់​ លោក ទេព រិនដារ៉ូ បែប​នេះ ក្រោយ​ពី​តារា​ចុង​ទសវត្ស ៨០ ធ្លាប់​ជួប​តារា​ថ្មី​ជាច្រើន​ដែល​ផ្លាស់​ប្ដូរ​អត្តចរិត​ក្រោយ​ពី​ល្បី និង មាន​បាន ហើយ​បាន​ចាត់​ទុក​ថា ការ​ផ្លាស់​ប្ដូរ​បែប​នេះ គឺជា​ រឿង​មិន​ល្អ​ក្នុង​សង្គម​សិល្បៈ។​

 

សូមចុចអាន៖ ទេព រិនដារ៉ូ បង្ហើប​តិចនិក​​រក្សា​មិត្ត​ភាព​ជិត​ ៣០ ឆ្នាំ ជាមួយ អម្ពរ ទេវី

 

 

 

លោក ទេព រិនដារ៉ូ ដែល​ធ្លាប់​ជា​អ្នក​បើកបរ​យន្តហោះ បាន​ប្រាប់​គេហទំព័រ Sabay កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា "ខ្ញុំ​សូម​សរសើរ​ប្អូន​រដ្ឋា គាត់​តាំង​ពី​មុន​ម៉េច ឥឡូវ​អញ្ចឹង​ អត់​មាន​ប្រែប្រួល មិន​ដូច​តារា​មួយ​ចំនួន​ទេ ពេល​បាន​ល្បី ហើយ​ពេល​ខ្លះ​មាន​អី​ហ្នឹង​គេ​និយាយ​ចេញ​មក​ គឺ​មិន​ដូច​ពី​មុន​​ទេ។ ខ្ញុំ​មិន​ដឹង​ម៉េច តារា​ថ្មី​មួយ​ចំនួន​ឥឡូវ​ហ្នឹង!”។ លោក ដារ៉ូ ក៏​បាន​ស្នើ​ឲ្យ​តារា​ផ្សេង​ទៀត​យក​គំរូ​តាម​នាង។

 

កញ្ញា ទឹម រដ្ឋា ​កើត​នៅ​ថ្ងៃ​ទី ៧ មករា ឆ្នាំ​១៩៨៦ នៅ​កណ្ដាល​ទី​រួម​ខេត្ត​បាត់​ដំបង។ តារា​សម្ដែង និង ម៉ូដែល មាន​កម្ពស់ ១៧០សង់ទីម៉ែត្រ​ គឺជា កូន​ស្រី​ច្បង​ក្នុង​ចំណោម​បងប្អូន​បី​នាក់ (ប្រុស ១ ស្រី២)។ នាង​មាន​ឈ្មោះ​ដើម​ថា ធិ ទឹមរដ្ឋា។

 

ទឹម រដ្ឋា បាន​ទទួល​ការ​ណែ​នាំ ឲ្យ​ចូល​ប្រលង​ក្នុង​ការ​ប្រកួត​បវរ​កញ្ញា​ឯក​ព្រីដ​ស្តុន ​នា​ឆ្នាំ​២០០៤ ហើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២។ មិន​យូរ​ប៉ុន្មាន​ នាង​ក៏​មាន​ឱកាស​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​ថត ក្នុង​ខ្សែ​រឿង​​ជា​បន្ត​បន្ទាប់ រហូត​ក្លាយ​ជា​តារា​មាន​កេរ្តិ៍​ឈ្មោះ​​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕​

 

សូមចុចអាន៖ ទឹម រដ្ឋា បេះដូង​នៅ​ឈឺ ស្នេហា​ទី ២ ចាំ​គិត​មើល​សិន

សូមចុចអាន៖ អេនឌី និង​ទឹម រដ្ឋា​ លេង​ឈុត​សិចស៊ី​ជា​មួយ​គ្នា​ទៀត​ហើយ

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី