ទឹម រដ្ឋា បេះដូងនៅឈឺ ស្នេហាទី ២ ចាំគិតមើលសិន
- 2015-03-25 23:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹម រដ្ឋា បេះដូងនៅឈឺ ស្នេហាទី ២ ចាំគិតមើលសិន
ចន្លោះមិនឃើញ
ក្រោយពី កញ្ញា ទឹមរដ្ឋា បែកបាក់ស្នេហា ជាមួយអ្នកជំនួញប៉ាគីស្ថាន លោក Zak Ky មកនោះ រដ្ឋា បានប្រកាសពីការសម្ងំព្យាបាលបេះដូង បន្ទាប់ពីព្យាបាលជា កញ្ញានឹងបើកចំហបេះដូងទទួលអ្នកថ្មី។ ការលើកឡើងរបស់ ទឹម រដ្ឋា បែបនេះ គឺធ្វើឡើងនៅក្នុងកម្មវិធី "ម៉ាអេម"។
នៅក្នុងកម្មវិធី ម៉ាអេម ដែលភ្ញៀវកិត្តិយសមាន លោក អេឡិច ចាន់ត្រា និង កញ្ញា ទឹម រដ្ឋា ដែលជាដៃគូចាស់នោះ កញ្ញា រដ្ឋា បាននិយាយថា "ខ្ញុំព្យាបាលបេះដូងឲ្យជាសិន ក្រោយមកខ្ញុំនឹងបើកចំហបេះដូង ហើយស្នេហាទី ២ គិតឲ្យបានច្បាស់មែនទែន ទើបប្រកាសបង្ហាញសាធារណៈ"។
សូមចុចអាន៖ ទឹម រដ្ឋា បញ្ជាក់បន្ថែមរឿងចែកផ្លូវជាមួយប្រុសស្នេហ៍ប៉ាគីស្ថាន
លោក Zak Ky ជាបុរសទី ១ ដែលកញ្ញា ទឹម រដ្ឋា បានប្រកាសជាផ្លូវការអំពីទំនាក់ទំនងស្នេហា ប៉ុន្ដែ ទំនាក់ទំនងនេះ គឺបានតែជាង ១ ឆ្នាំ ប៉ុណ្ណោះក៏ត្រូវបែកគ្នា ហើយ រដ្ឋា បាននិយាយថា "គាត់ជាមនុស្សទី ១ ដែលខ្ញុំប្រកាសពីទំនាក់ទំនង ហើយខ្ញុំក៏ប្រកាសពីការផ្ដាច់ទំនាក់ទំនងនេះវិញដែរ"។
បើទោះបីជា រដ្ឋា ប្រកាសផ្ដាច់ទំនាក់ទំនងស្នេហាជាមួយ Zak Ky ក្ដី ក៏ ទឺម រដ្ឋា មិនបារម្ភអំពីការប៉ះពាល់ប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈនោះទេ។
ចំពោះសំណួររបស់អ្នកសម្របសម្រួលកម្មវិធីចោទសួរថា តើកញ្ញា នឹងទទួលស្នេហាទី ២ នៅពេលដែរ? កញ្ញា ទឹម រដ្ឋា បានសង្កត់ធ្ងន់ថា "ចាំខ្ញុំព្យាបាលបេះដូងសិន ព្រោះការបែកបាក់ស្នេហាទី ១ គឺជា រឿងធំក្នុងជីវិត ដែលចងចាំមិនភ្លេចពីការឈឺចាប់ ដូច្នេះ ខ្ញុំព្យាបាលជាហើយ ខ្ញុំនឹងបើកចំហបេះដូង ហើយស្នេហាទី ២ ខ្ញុំនឹងពិចារណាឲ្យបានច្បាស់លាស់មែនទែន ទើបខ្ញុំប្រកាសម្ដងទៀត"៕
តោះ... ទស្សនា និង ស្ដាប់ទាំងអស់គ្នា!
អត្ថបទពាក់ព័ន្ធ៖ ពីរសន្លឹកបង្ហាញអារម្មណ៍មិនស្ថិតក្នុងខ្លួន ទឹម រដ្ឋា ក្រោយបាក់បែកស្នេហ៍បុរស ប៉ាគីស្ថាន!
អត្ថបទពាក់ព័ន្ធ៖ ទឹម រដ្ឋា សម្រុកស្ដារដើម
អត្ថបទពាក់ព័ន្ធ៖ អេនឌី និងទឹម រដ្ឋា លេងឈុតសិចស៊ីជាមួយគ្នាទៀតហើយ