ពីរ​សន្លឹក​បង្ហាញ​​អារម្មណ៍​មិន​ស្ថិត​ក្នុង​ខ្លួន ទឹម រដ្ឋា ក្រោយ​បាក់បែក​ស្នេហ៍​បុរស ប៉ាគីស្ថាន!

  • 2015-01-15 14:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ពីរ​សន្លឹក​​ពី​ ទឹម រដ្ឋា អំឡុង​ចូល​រួម​ពិធី​ឡើង​វិឡា​ថ្មី​លោក យ៉ែម សំអូន បង្ហាញ​ពី​អារម្មណ៍​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​ឡើយ ក្រោយ​នាង​ចែក​ផ្លូវ​​នឹង​បុរស​ ប៉ាគីស្ថាន​លោក  Zak Ky ។ ការ​ឈាន​ទៅ​រក​ផ្លូវ​បាក់បែក​នេះ​កញ្ញា​ប្រាប់​ថា កើត​ពី​ក្ដី​ប្រចណ្ឌ​ច្រើន​ពេក។

 

ទឹម រដ្ឋា ផ្ដើម​ស្នេហ៍​នឹង​​បុរស​រូប​សង្ហា​ជន​ជាតិ ប៉ាគីស្ថាន​ខាង​លើ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ រយៈ​ពេល​មក​នេះ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ក្ដី​ស្នេហ៍​ផ្អែមល្ហែម​ណាស់ ដោយ​មាន​កម្មវិធី​សិល្បៈ​ទៅ​ណា​ម្ដងៗ​មិន​ដែល​បាត់​មុខ​ម្ដង​ណា​ឡើយ។

 

អ្វី​ពិសេស​ជាង​នេះ​ទៀត​តារា​សម្ដែង និង​ជា​តារា ទឹម រដ្ឋា ថែម​ទាំង​ធ្លាប់​ទម្លាយ​​ឱ្យ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា​នាង និង​ Zak Ky ត្រៀម​យក​កូន​កាត់ ប៉ាគីស្ថាន ទៀត​ផង។ ប៉ុន្តែ​អ្វីៗ​ត្រូវ​ប្រែប្រួល​ទាំង​ស្រុង ដោយ​អ្នក​ទាំង​ពីរ​មិន​អាច​បន្ត​ដំណើរ​លើ​ផ្លូវ​ស្នេហ៍​ទៅ​មុខ​តទៅ​ទៀត​បាន៕

 

 

ទឹម រដ្ឋា ក្រោយ​ពេល​ចែក​ផ្លូវ​នឹង​បុរស ប៉ាគីស្ថាន​

ទឹម រដ្ឋា និង Zak Ky ផ្អែមល្ហែម មុន​ពេល​ចែក​ផ្លូវ​គ្នា​ចដើរ

 

អានអត្ថបទបន្ត៖ ទឹម រដ្ឋា បញ្ជាក់​បន្ថែម​រឿង​ចែក​ផ្លូវ​ជា​មួយ​ប្រុស​ស្នេហ៍​ប៉ាគីស្ថាន

អានអត្ថបទបន្ត៖ រឿង “កូនមាសម្ដាយ”​ ទទួល​ពាន​រង្វាន់​ល្អ​បំផុត​​ ពី​​ក្រុង​សាន់ហ្វ្រាន់ស៊ីសកូ នឹង​បញ្ចាំង​នៅ​ភ្នំពេញ​ឆាប់ៗ​នេះ

អានអត្ថបទបន្ត៖ កូន​ឈិន ឡុង​បន្ទោស​​​​ឪពុក​​​ថា ធ្វើ​ឱ្យ​​​​​​​​​​ធ្លាក់​ខ្លួន​ អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី