ទឹម រដ្ឋា សម្រុក​ស្ដារ​ដើម

  • 2015-01-19 16:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​សម្រេច​ដើរ​ចេញ​ពី​ប្រុស​​ស្នេហ៍​ប៉ាគីស្ថាន លោក Zak Ky មក ទឹម រដ្ឋា បាន​និយាយ​ប្រាប់​ Sabay ថា ចាប់ពីពេល​នេះ​ទៅ នាង​សម្រុក​ការងារ​សិល្បៈ​ឡើង​វិញ ត្បិត​អី​​កន្លង​មក​​ការងារ​សិល្បៈ​​ហាក់​​ធ្លាក់​ចុះ​ជាខ្លាំង។

 

 

 

 

កាល​នៅ​ទំនាក់​ទំនង​ជា​មួយ​ លោក Zak Ky  ទឹម រដ្ឋា មិន​សូវ​មាន​មុខ​សម្ដែង​ និង ការ​ច្រៀង​ឡើយ ព្រោះ​តែ​នាង​​បំពេញ​​​ចិត្ត​​សង្សារ សញ្ជាតិ​ប៉ាគីស្ថាន​ ដែល​មិន​ចង់​ឲ្យ​ប្រុស​ផ្សេង មក​ប៉ះ​សាច់ ទឹម រដ្ឋា។ កាល​ណោះ​ ទឹម រដ្ឋា  ទទួល​តែ​ការ​ដើរ​ម៉ូដ ហើយ​​ក៏​មិន​សូវ​មាន​ច្រើន​ដែរ  រាល់​ការ​ទៅ​ណា​មក​ណា សង្សារ​នាង​ទៅ​តាម​ជាប់​​ជា​និច្ច។ ដោយសារតែ​ហេតុ​ផល​ ប្រចណ្ឌ​ជ្រុល ទើប​តារា​ស្រី​ម្នាក់​នេះ​សម្រេច​ដើរ​ចេញ។

 

ទឹម រដ្ឋា បាន​លើក​ឡើង​ថា រាប់ពី​ថ្ងៃ​នេះ​ទៅ ​នាង​លែង​ខ្វល់​រឿង​ស្នេហា​ទៀត​ហើយ អ្វី​ដែល​នាង​ត្រូវ​គិត ​​គឺ សម្រុក​ការងារ​សិល្បៈ​ឡើង​វិញ។ ទាំង​ការងារ​តូច​ ឬ​ ធំ ទទួល​ទាំង​អស់ ហើយ​នាង​​ត្រូវ​ប្រើ​ពេល​វេលា​នៅ​ជា​មួយ​សិល្បៈ​ឲ្យ​បាន​ច្រើន​ដូច​មុន លែង​បដិសេធ​​ទៀត​ហើយ។

 

បច្ចុប្បន្ន​​ នៅ​មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ ឬ​ ផលិតកម្ម​ហៅ​ថត​ច្រើន​ទេ ព្រោះ​អ្នក​ដឹក​នាំ​សិល្បៈ​មួយ​ចំនួន មិន​ទាន់​ដឹង​ថា ​នាង​នឹង​សម្រុក​ការងារ​សិល្បៈ​ឡើង​​វិញ ដោយ​កន្លង​មក​តារា​ស្រី​សិច​ស៊ី​រូប​នេះ តែង​តែ​ប្រកែក​ទទួល​ការងារ។

 

 

ចំពោះ​​សំណួរ​​ថា តើ​ការ​ចាប់​ផ្ដើម​សម្រុក​​ការងារ​​សិល្បៈ​វិញ និង ​ការ​រំពឹង​ថា ទទួល​បាន​ការ​គាំទ្រ​ដូច​ដើម ​ឬ​ យ៉ាង​ណា? ទឹម រដ្ឋា បាន​លើក​ឡើង​ថា មិន​​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​យ៉ាង​ណា​នៅ​​ឡើយ តែ​នាង​ និង​ ព្យាយាម​​​ឲ្យ​បាន​សម្រេច​តាម​បំណង​ ដែល​អាច​ធ្វើ​ទៅ​បាន ៕

 

 

សូមចុចអាន៖ ពីរ​សន្លឹក​បង្ហាញ​​អារម្មណ៍​មិន​ស្ថិត​ក្នុង​ខ្លួន ទឹម រដ្ឋា ក្រោយ​បាក់បែក​ស្នេហ៍​បុរស ប៉ាគីស្ថាន!

សូមចុចអាន៖ ទឹម រដ្ឋា បញ្ជាក់​បន្ថែម​រឿង​ចែក​ផ្លូវ​ជា​មួយ​ប្រុស​ស្នេហ៍​ប៉ាគីស្ថាន

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម