តារា​ម៉ូដែល​ថៃ​ទៅ​ចាក់​ក្ដោង​ច្រមុះ​ឱ្យ​ស្រួច តែ​លទ្ធផល​...

  • 2015-06-18 22:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចង់​ស្អាត​ដាច់​គេ​ នារី​ម៉ូដែល​ថៃ​ម្នាក់​បាន​សម្រេច​ចិត្ត​ទៅ​ចាក់​បំពេញ​ក្ដោង​ច្រមុះ​ដើម្បី​មើល​ទៅ​ស្រួច​ តែ​លទ្ធផល​ដែល​នាង​ទទួល​បាន​បែរ​ជា​រឿង​ដ៏​ខក​បំណង​ និង​សោក​ស្ដាយ​ជា​ខ្លាំង​ ព្រោះ​តែ​មុខ​នាង​ឡើង​ប៉ោង​ដូច​ត្រូវ​ឃ្មុំ​ទិច​។

 

 

យោង​តាម​ការ​បង្ហោះ​រូបភាព​ក្រោយ​វះកាត់​របស់​នាង​នៅលើ​ Facebook ឃើញ​ថា​ការ​វះកាត់​នោះ​បាន​ធ្វើ​ឱ្យ​នាង​មើល​ទៅ​ខុស​ពី​មុន​ស្រឡះ​ ដែល​គួរ​ឱ្យ​ខ្លាច​។ គ្រូ​ពេទ្យ​ត្រូវ​គេ​រាយការណ៍​ថា​បាន​ចាក់​ស៊ីលីខូន​នៅ​ក្នុង​ច្រមុះ​របស់​នាង ហើយ​បាន​លួច​ចាក់​ចូល​តំបន់​ថ្ងាស​ និង​រោម​ចិញ្ចើម​ទៀត​ផង​។

 

 

  នេះ​ជា​ករណី​ដ៏​គួរ​ឱ្យ​សោកស្ដាយ​ និង​ជា​សារ​ក្រើន​រំលឹក​ដល់​នារី​ៗ​ដែល​ចង់​ទៅ​វះ​កាត់​កែ​សម្ផស្ស​ គួរ​តែ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ជា​មុន​អំពី​គ្រូពេទ្យ​ដែល​ទទួល​បន្ទុក​ វះកាត់​នោះ ដើម្បី​ចៀសវាង​លទ្ធផល​ខក​បំណង​បែប​នេះ​៕

 

 

​ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ taiguo