​​BMW​ ​​​គ្រោង​​​​​​​​​​ផលិត​​​រថយន្ត​​​ដែល​​​ជិះ​​​បាន​​ ​​២៥០​​​​គីឡូម៉ែត្រ​​​​​​ក្នុង​​​មួយ​​​លីត្រ​

  • 2015-06-19 16:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ ​​BMW​ បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​តែ​សិក្សា​លើ​គម្រោង​ការ​ផលិត​រថយន្ត​មួយ​​ដែល​អាច​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​​បាន​ច្រើន​​បំផុត។

 
 

រថយន្ត​ BMW ​ដែល​​ស្ថិត​ក្នុង​គំរូ​នៅ​ឡើយ

 

យោង​តាម​ប្រភព​ Automobilwoche បាន​រាយការណ៍​ថា ​រថយន្ត​ដែល​ក្រុមហ៊ុន ​BMW កំពុង​តែ​សិក្សា​នេះ​គឺ​​​ស៊ី​​សាំង​តែ​ ០,៤លីត្រ​​ប៉ុណ្ណោះ​​ ក្នុង​ចម្ងាយ​ដី​១០០​គីឡូម៉ែត្រ​​​ បើ​​គិត​ក្នុង​មួយ​លីត្រ​គឺ​អាច​រត់​បាន​ដល់​ទៅ​២៥០​គ.ម​ ឯ​ណោះ។​ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​​រថយន្ត​នេះ​ផលិត​ពី​សារធាតុ​​​កាបូន​​​ដែល​អាច​ផ្ទុក​​មនុស្ស​បាន​ចំនួន​​បួន​នាក់​​ ជា​មួយ​ទម្ងន់​ត្រឹម​តែ​ ១,២តោន​ ស្រាល​ជាង ​BMW i8 ​ប្រមាណ​ជា​៣០០​គីឡូក្រាម។ ​រថយន្ត​ Hybrid​​ នេះ​នឹង​ដើរ​ដោយ​ ម៉ូទ័រ​អគ្គិសនី​មួយ​ ជាមួយ​​​ម៉ាស៊ីន​ដែល​ដើរ​ដោយ​​​ប្រេង​មួយ​​ ហើយ​ម៉ាស៊ីន​ប្រេង​នេះ​មាន​នាទី​បម្លែង​ថាមពល​ទៅ​ឲ្យ​ម៉ូទ័រ​អគ្គិសនី។​

 

បច្ចុប្បន្ន ​​​​រថយន្ត​ដែល​ស៊ី​ប្រេង​តិច​ជាង​គេ​គឺ​ Volkswagen’s XL1 ដែល​ប្រើ​ប្រេង​ត្រឹម​មួយ​លីត្រ​​ ​សម្រាប់​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ៕

 

អាន៖ Mark Zuckerberg ​ផ្ដល់​៥​លាន​ដុល្លារ ដើម្បី​ជួយ​ជន​អន្តោប្រវេសន៍​នៅ​អាមេរិក​បាន​ចូល​សាលា

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព​៖ worldcarfans, digitaltrends

​​​​​​​​​​​​

អត្ថបទថ្មី