រូបមនុស្សស្រីលើកដំបូង នឹងមានលើក្រដាសប្រាក់១០ដុល្លារថ្មី
- 2015-06-19 17:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមនុស្សស្រីលើកដំបូង នឹងមានលើក្រដាសប្រាក់១០ដុល្លារថ្មី
ចន្លោះមិនឃើញ
ក្រដាសប្រាក់១០ដុល្លារថ្មីនឹងត្រូវរចនា និងបោះពុម្ព ដោយមានរូបភាពមនុស្សស្រីជាលើកដំបូង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រតនាគារនៃសហរដ្ឋអាមេរិកកាលពីថ្ងៃពុធកន្លងទៅ។
សេចក្ដីប្រកាសរបស់រតនាគារនៃសហរដ្ឋអាមេរិកបានធ្វើឡើងក្រោយពីមានយុទ្ធនាការស្នើសុំពីសាធារណជន និងការព្រមព្រៀងគ្នាលើការដាក់រូបមេដឹកនាំស្ត្រីដំបូងលើក្រដាសប្រាក់១០ដុល្លារ។
ក្រដាសប្រាក់១០ដុល្លារថ្មីនឹងមានរូបមេដឹកនាំស្ត្រី ប៉ុន្តែពុំមែនជាអ្នកដែលមានជីវិតរស់នៅបច្ចុប្បន្ននោះទេ។ ការសម្រេចចិត្តចុងក្រោយថាយករូបស្ត្រីមួយណា នឹងធ្វើឡើងដោយលោក Jack Lew លេខាធិការរតនាគារសហរដ្ឋអាមេរិកបន្ទាប់ពីស្ទង់មតិសាធារណជនរួច។
យ៉ាងណាក្ដី វានឹងមិនលេចរូបរាងក្នុងរយៈពេលខ្លីខាងមុខនោះទេ ពោលគឺគេរំពឹងថានឹងបោះផ្សាយក្នុងឆ្នាំ២០២០ ក្នុងថ្ងៃរំលឹកខួបទី១០០ នៃការផ្ដល់សិទ្ធិឲ្យស្ត្រីបោះឆ្នោតជាលើកដំបូង។
គួរបញ្ជាក់ផងដែរថា រូបមនុស្សស្រី ធ្លាប់មានក្នុងលុយដុល្លារក្នុងទម្រង់ជាកាក់២៥សេន និងរូបជាក្រុមក្នុងក្រដាសប្រាក់២០ដុល្លារ៕
ចុចអាន៖ មហាសេដ្ឋីចិន ១ម៉ោងខាត១៥ពាន់លានដុល្លារ ដោយសារ...
ប្រែសម្រួល៖ មាន រតនា