ស្ងាត់ៗ...យុគ ចិន្តា ក្លាយជាអ្នកបកប្រែភាសាថៃ
- 2014-09-16 18:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ...យុគ ចិន្តា ក្លាយជាអ្នកបកប្រែភាសាថៃ
ចន្លោះមិនឃើញ
មជ្ឈដ្ឋានផ្សេងៗទាំងភ្ញៀវកិត្តិយស ទាំងអ្នកសារព័ត៌មានផង ភ្ញាក់ក្រញាងខណៈនៅសុខៗ យុគ ចិន្តា ពិធីការិនីមានឥទ្ធិពលនៅ CTN ស្រាប់តែឡើងលើឆាករបស់ទូរទស្សន៍ ETV ដែលបានធ្វើសម្ពោធយ៉ាងគគ្រឹកគគ្រេងយប់មិញ ធ្វើជាអ្នកបកប្រែភាសាថៃព្រងើយ។
អ្នកនាង យុគ ចិន្តា ធ្វើជាអ្នកបកប្រែអោយតារាថៃគឺលោក Dom តារាចម្រៀង និងសម្ដែង កញ្ញា ដារីកា តួឯកស្រីក្នុងរឿង "Pee Mak” នូវពាក្យពេចន៍មួយចំនួនឆ្លងឆ្លើយជាមួយប្រិយមិត្ត។ "អ្ហាក...បងយុគ ចិន្តា ចេះនិយាយភាសាថៃដែរ រៀនពីអង្កាល់...បកប្រែឡូយរបស់គាត់ដែរតើ"។ ទស្សនិកជនមួយរូបភ្លាត់មាត់។
អត្ថបទ៖ តារាល្បីៗខ្មែរ-ថៃ ស្អាតៗអស់ទាស់ក្នុងព្រឹត្តិការណ៍សម្ពោធទូរទស្សន៍ ETV យប់មិញ!
ពិធីការិនីល្បីឈ្មោះរបស់ CTN ឡើងបកប្រែ បន្ទាប់ពីតារាសម្ដែងថៃកញ្ញា ដារីកា បង្ហាញមុខបើកឆាក អត់មានអ្នកបកប្រែ ខណៈពិធីករទូរទស្សន៍ ETV សួរសំណួរជាភាសាអង់គ្លេស តារាថៃរូបនេះ ឆ្លើយជាភាសាថៃ។ ថ្លែងទាំងមុខញញឹមពព្រាយ អ្នកនាង យុគ ចិន្តា សុំការអភ័យទោសចំពោះការបកប្រែ ព្រោះជាបទពិសោធន៍ថ្មីថ្មោង។ "គេចាប់ឲ្យធ្វើជាពិធីករ និងបកប្រែភាសាថៃទាំងមិនបានដឹងមុន អីចឹងនាងខ្ញុំសុំទោសផង បើលើសលស់ខ្វះខាតត្រង់ណា!”។
យ៉ាងណា តារាសម្ដែងម្នាក់ មកពីខេត្តកោះកុង ដែលចេះភាសាថៃស្ទាត់ជំនាញនោះ ប្រាប់ថា អ្នកនាង យុគ ចិន្តា បកប្រែយកជាការបាន ៨០-៩០%៕អត្ថបទ៖ ទារិកា