ភាពយន្ត ១០រឿងរកចំណូលបានច្រើនបំផុតប្រចាំសប្ដាហ៍
- 2015-06-22 16:55:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត ១០រឿងរកចំណូលបានច្រើនបំផុតប្រចាំសប្ដាហ៍
ចន្លោះមិនឃើញ
ខ្សែភាពយន្តដាយណូស័រ "Jurassic World” នៅតែជាភាពយន្តនាំមុខគេដដែលលើតារាងចំណូលភាពយន្ត Box Office នៅអាមេរិក ខណៈដែលក្រុមហ៊ុន Disney បានចេញរឿងថ្មីមួយមានចំណងជើងថា "Inside Out"។
រយៈពេលចុងសប្ដាហ៍មុន ដែលជាសប្ដាហ៍ទីពីររបស់ខ្លួន "Jurassic World” ដែលសម្ដែងដោយ Chris Pratt អាចរកចំណូលបាន ១០២លានដុល្លារពីការបញ្ចាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលធ្វើឲ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រាថ្មីមួយទៀត គឺខ្សែភាពយន្តទីមួយដែលអាចរកចំណូលបានលើសពី ១០០លានដុល្លារ ក្នុងសប្ដាហ៍ទីពីរ។ សរុបចំណូលទាំងនៅសហរដ្ឋអាមេរិក និងនៅប្រទេសផ្សេងៗជុំវិញពិភពលោក ខ្សែភាពយន្តនេះអាចរកបាន ៩៨១លានដុល្លារហើយ។
ចំណាត់ថ្នាក់លេខពីរ បានទៅលើខ្សែភាពយន្តថ្មីរបស់ Disney និង Pixar គឺរឿង "Inside Out” ។ បើទោះជាមានវត្តមាន "Jurrasic World” ក៏ដោយ ប៉ុន្តែខ្សែភាពយន្ត "Inside Out” នៅតែអាចរកចំណូលបានក្រាស់ក្រែល គឺចំនួន ៩១លានដុល្លារ អំឡុងពេលចុងសប្ដាហ៍មុន។
ចំណាត់ថ្នាក់លេខ៣ គឺខ្សែភាពយន្តអ្នកស៊ើបអង្កេតស្រី "Spy” របស់តារាសម្ដែង Melissa McCarthy ដែលរកចំណូលបាន ១០,៥លានដុល្លារ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ខ្សែភាពយន្តទាំង១០លើតារាង Box Office អាមេរិកសប្ដាហ៍នេះ (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី១៩-២១ ខែមិថុនា)៖
| ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
| ១ | Jurassic World | ១០២លានដុល្លារ | ៣៩៨,២លានដុល្លារ | ២ |
| ២ | Inside Out | ៩១លានដុល្លារ | ៩១លានដុល្លារ | ១ |
| ៣ | Spy | ១០,៥លានដុល្លារ | ៧៤,៣លានដុល្លារ | ៣ |
| ៤ | San Andreas | ៨,២លានដុល្លារ | ១៣២,២លានដុល្លារ | ៤ |
| ៥ | Dope | ៦លានដុល្លារ | ៦លានដុល្លារ | ១ |
| ៦ | Insidious Chapter 3 | ៤,១លានដុល្លារ | ៤៥,៣លានដុល្លារ | ៣ |
| ៧ | Pitch Perfect 2 | ៣,៣លានដុល្លារ | ១៧៧,៥លានដុល្លារ | ៦ |
| ៨ | Mad Max: Fury Road | ២,៨លានដុល្លារ | ៤៣,៦លានដុល្លារ | ៦ |
| ៩ | Avengers: Age of Ultron | ២,៧លានដុល្លារ | ៤៥១លានដុល្លារ | ៨ |
| ១០ | Tomorrowland | ២លានដុល្លារ | ៨៧,៦លានដុល្លារ | ៥ |
ទស្សនាឈុតខ្លីៗពីភាពយន្តជាប់ចំណាត់ថ្នាក់លេខ១-៥៖
១. “Jurassic World”
២. “Inside Out”
៣. “Spy”
៤. “San Andreas”
៥. “Dope”
ចុចអាន៖ចង់ដឹងគេថតរឿង Jurassic World ដោយរបៀបណាអត់?
ចុចអាន៖“Kungfu Panda” ចេញ trailer វគ្គ៣ សើចក៏សើច យំក៏យំ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖screenrant