“Kungfu Panda” ចេញ trailer វគ្គ៣ សើចក៏សើច យំក៏យំ
- 2015-06-19 16:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Kungfu Panda” ចេញ trailer វគ្គ៣ សើចក៏សើច យំក៏យំ
ចន្លោះមិនឃើញ
ផលិតកម្ម DreamWorkds Animation បានចេញ trailer វគ្គ៣ សម្រាប់ភាពយន្តគំនូរជីវចល "Kung Fu Panda” ហើយកាលពីយប់មិញ។ វគ្គថ្មីនេះ នឹងចេញបញ្ចាំងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
បើតាមគេហទំព័រព័ត៌មានភាពយន្ត Comingsoon.net ក្នុងវគ្គថ្មីនេះ តួអង្គខ្លាឃ្មុំ Po នឹងបានជួបឪពុកបង្កើតរបស់គេ ប៉ុន្តែគេត្រូវប្រឈមមុខនឹងគូប្រជែងថ្មីមួយទៀត គឺបិសាចគោឈ្មោះ Kai។
សិល្បករ សិល្បការិនីល្បីៗដែលជាអ្នកបញ្ចូលសំឡេងតួអង្គវគ្គមុន នឹងត្រលប់មកកាន់តំណែងរបស់ខ្លួនក្នុងវគ្គថ្មីនេះ ដូចជា Jack Black, Angelina Jolie, Dustin Hoffman, Jackie Chan, Lucy Liu, Michelle Yeoh, និង Seth Rogen ជាដើម។
ខ្សែភាពយន្ត "Kung Fu Panda” បានចេញវគ្គដំបូងកាលពីឆ្នាំ២០០៨ និងវគ្គទីពីរនៅឆ្នាំ២០១១។ ភាពយន្តទាំងពីរវគ្គនេះ សុទ្ធតែជាប់ជាបេក្ខភាពចុងក្រោយក្នុងបញ្ជីដណ្ដើមពានរង្វាន់ Oscars ក្នុងផ្នែកភាពយន្តគំនូរជីវចល និងអាចរកចំណូលបានសរុបចូលគ្នាចំនួន ១,៣ពាន់លានដុល្លារ ពីជុំវិញពិភពលោក។
ទស្សនា trailer វគ្គ៣ខាងក្រោមនេះ៖
ម៉េចដែរ វគ្គថ្មីនេះគួរឲ្យចង់មើលអត់?
ចុចអាន៖“Maleficent” វគ្គពីរអាចយកតួ Angelina Jolie ដដែល
ចុចអាន៖“Jurassic World” សាងប្រវត្តិសាស្ត្រថ្មី តែ៣ថ្ងៃរកបាន ៥១១លានដុល្លារ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ comingsoon