“Jurassic World” សាង​ប្រវត្តិសាស្ត្រ​ថ្មី តែ​៣​ថ្ងៃ​​រក​បាន ៥១១លាន​ដុល្លារ

  • 2015-06-15 17:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ត្រឹម​តែ ៣ថ្ងៃ ខ្សែ​ភាពយន្ត​និយាយ​ពី​ការ​វាយប្រហារ​ពី​​ក្រុម​ដាយណូស័រ "Jurassic World” អាច​រក​ចំណូល​បាន ៥១១,៨លាន​ដុល្លារ ពី​ជុំវិញ​ពិភពលោក ដែល​ជា​ចំណូល​ខ្ពស់​បំផុត និង​ជា​ភាពយន្ត​ទី​មួយ​ដែល​អាច​រក​បាន​លើស​ពី ៥០០លាន​ដុល្លារ ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​ចេញ​បញ្ចាំង​ក្នុង​សប្ដាហ៍​ទី​១។​

 

តួឯក​ប្រុស Chris Pratt និង​អ្នក​ដឹកនាំ​រឿង Colin Trevorrow

 

តាម​របាយការណ៍​ពី​សារព័ត៌មាន Variety រយៈ​ពេល​៣ថ្ងៃ​នៃ​ចុង​សប្ដាហ៍​មុន ខ្សែ​ភាពយន្ត "Jurassic World” អាច​រក​ចំណូល​បាន ២០៤,៨លាន​ដុល្លារ នៅ​សហរដ្ឋ​អាមេរិក និង ៣០៧,២លាន​ដុល្លារ ទៀត​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា ប្រទេស​ចិន អង់គ្លេស អៀរឡង់ ម៉ិកស៊ីកូ កូរ៉េ បារាំង អូស្ត្រាលី និង​អាល្លឺម៉ង់ ជា​ដើម។​​

 

“Jurassic World” គឺ​ជា​ភាពយន្ត​ដំណើរ​ផ្សង​ព្រេង​បែប​វិទ្យាសាស្ត្រ និង​ជា​វគ្គ ៤​នៃ​ភាពយន្ត​ជា​ស៊េរី “Jurassic Park” ដែល​បាន​ចេញ​៣​វគ្គ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។ វគ្គ​ថ្មី​នេះ​​​រៀបរាប់​ពី​គ្រា​មួយ​នៅ​ពេល​ដែល​សួន​កម្សាន្ត​ដាយណូស័រ “Jurassic World” ​ត្រូវ​បាន​បង្កើត​ឡើង។ តួ​ឯក​ប្រុស ឈ្មោះ Owen (សម្ដែង​ដោយ Chris Pratt ​តួ​​​រឿង “Guardian of the Galaxy”) ជា​បុគ្គលិក​ម្នាក់​ក្នុង​សួន​កម្សាន្ត​នេះ​​និង​ជា​ម្ចាស់​របស់​​ពួក​សត្វ​ ដាយណូស័រ Velociraptor ៤​ក្បាល​គឺ Blue, Charlie, Delta និង​ Echo ។

 

ដោយសារ​តែ​ការ​បង្កាត់​ពូជ​របស់​អ្នក​វិទ្យា​សាស្ត្រ​ផ្សេង​ទៀត​នៅ​ក្នុង​ សួន​សត្វ​ខាង​លើ​នេះ​ខុស​បច្ចេកទេស​បន្តិច​បន្តួច​បាន​បង្កើត​ចេញ​ជា​ ដាយណូស័រ​ប្រភេទ​ថ្មី​មួយ​ដែល​សាហាវ​ជា​ទី​បំផុត​ឈ្មោះ Indominus rex ។ សត្វ​មួយ​ក្បាល​នេះ​បាន​ដើរ​សម្លាប់​គេ​សម្លាប់​ឯង រួម​ទាំង​មនុស្ស​ក្នុង​សួន​សត្វ​នោះ​ផង​ដែរ។

 

ភាពយន្ត​នេះ​ដឹកនាំ​ដោយ​លោក Colin Trevorrow និង​ចំណាយ​ដើម​ទុន​អស់ ១៥០លាន​ដុល្លារ។

 

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់ថ្នាក់​ខ្សែ​ភាពយន្ត​ទាំង​១០​លើ​តារាង​ Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី១២-១៤ ខែ​មិថុនា)៖

 

. ចំណង​ជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
Jurassic World ២០៤,៦​លាន​ដុល្លារ ២០៤,៦​លាន​ដុល្លារ
Spy ១៦លាន​ដុល្លារ ៥៦,៩​លាន​ដុល្លារ
San Andreas ១១លាន​ដុល្លារ ១១៩,៣​លាន​ដុល្លារ
Insidious Chapter 3 ,៣​លាន​ដុល្លារ ៣៧,៣​លាន​ដុល្លារ
Pitch Perfect 2 ៦​លាន​ដុល្លារ ១៧០,៧​លាន​ដុល្លារ
Entourage ,៣​លាន​ដុល្លារ ២៥,៨​លាន​ដុល្លារ
Mad Max: Fury Road ,១​លាន​ដុល្លារ ១៣៨,៦​លាន​ដុល្លារ
Avengers: Age of Ultron ,៦​លាន​ដុល្លារ ៤៤៤,៧​លាន​ដុល្លារ
Tomorrowland ,៤​លាន​ដុល្លារ ៨៣,៦​លាន​ដុល្លារ
១០ Love & Mercy ,៧​លាន​ដុល្លារ ,៧​លាន​ដុល្លារ
 

ទស្សនា​ឈុត​ខ្លី​ៗ​ពី​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១-៥៖

 

១. “Jurassic World”

២. “Spy”

៣. “San Andreas”

៤. “Insidious Chapter 3”

៥. “Pitch Perfect 2”

ចុចអាន៖ភាពយន្ត​ពិភព​ដាយណូស័រ “Jurassic World” សាហាវ​ញាក់​សាច់​ មក​ដល់​កម្ពុជា​ហើយ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖variety

អត្ថបទថ្មី