"Maleficent" វគ្គពីរអាចយកតួ Angelina Jolie ដដែល
- 2015-06-16 17:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"Maleficent" វគ្គពីរអាចយកតួ Angelina Jolie ដដែល
ចន្លោះមិនឃើញ
ក្រុមហ៊ុន Disney កំពុងរៀបចំបង្កើតវគ្គថ្មីនៃរឿង "Maleficent” ដែល Angelina Jolie នៅតែស្ថិតក្នុងរ៉ាដាជាតួដូចវគ្គមុនទៀត។ គេហទំព័រ Deadline រាយការណ៍ថា ក្រុមហ៊ុន Disney កំពុងជំរុញដំណើរការថតរឿងថ្មីដោយឲ្យអ្នកនិពន្ធសាច់រឿងអ្នកស្រី Linda Woolverton និពន្ធសាច់រឿងថ្មី និងទុកតួ Angelina Jolie ដដែល។
តារាស្រីវ័យ ៤០ ឆ្នាំធ្លាប់បញ្ជាក់ម្ដងដែរថា ចង់ចូលនិវត្តន៍ពីការសម្ដែង និងងាកមកធ្វើការជាអ្នកដឹកនាំរឿងម្ដង។ កន្លងទៅនេះ នាងដឹកនាំភាពយន្តមនោសញ្ចេតនាមានចំណងជើងថា "By The Sea” របស់ស្វាមីផ្ទាល់ដែលពេលនេះកំពុងស្ថិតក្នុងដំណាក់កាលកាត់ត។ ទោះជាយ៉ាងណា អ្វីៗមិនទាន់ច្បាស់ដែរ បើកូនៗរបស់នាងជំរុញចង់ឃើញការសម្ដែងរបស់ម្ដាយពួកគេ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិរូបនេះអាចនឹងត្រឡប់ទៅរកផ្ទាំងសំពត់សជាថ្មី។
"Maleficent" វគ្គមួយចំណាយដើមទុនផលិតអស់ ១៨០ លានដុល្លារ តែអាចរកចំណូលទូទាំងពិភពលោកមកវិញបានដល់ ៧៦០ លានដុល្លារ។
ចុះប្រិយមិត្តចង់ឃើញ Angelina សម្ដែងក្នុងវគ្គថ្មីនៃរឿង "Maleficent” ទេ?
អាន៖ វត្តមានលើទឹកដីអង្គរ របស់តារាពិភពលោករូបណា ធ្វើឲ្យប្រិយមិត្តរំភើបចិត្តជាងគេ?
ប្រែសម្រួល៖ សីហា ប្រភព៖ Dailymail