វត្តមាន​លើ​ទឹក​ដី​អង្គរ របស់​តារា​​ពិភពលោក​រូប​ណា ធ្វើ​ឲ្យ​ប្រិយមិត្ត​រំភើប​ចិត្ត​ជាង​គេ?

  • 2015-06-15 22:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់​អតីត​កំពូល​កីឡាករ​បាល់ទាត់ David Bechkam នៅ​ប្រាសាទ​អង្គរវត្ត​ បាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជា​ច្រើន​បង្ហាញ​សេចក្ដី​រំភើប​ពេញ​បណ្ដាញ​ Facebook។ ទោះ​យ៉ាង​ណា​កន្លង​មក​ក៏​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែរ ដែល​ធ្លាប់​មក​ដល់​ទឹកដី​អង្គរ​យើង​ដូច​គ្នា។ បុគ្គល​ល្បី​ៗ​ដូច​ជាជំទាវ​ទី​មួយ Michelle Obama និង ស្ថាបនិក​បណ្ដាញ​សង្គម​ Facebook Mark Zuckerburg ក៏​ធ្លាប់​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែរ។ ទស្សនា​ខាង​ក្រោម​នេះ ហើយ​ចូលរួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា ថា​តើ​វត្តមាន​របស់​តារា​រូប​ណា​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​សប្បាយ​ចិត្ត​ជាង​គេ?

 

១. David Beckham

 

អតីត​កីឡាករ​បាល់ទាត់ និង​តារា​ម៉ូដែល​អង់គ្លេស David Beckham បាន​មក​លេង​​កម្ពុជា​ស្ងាត់​ៗ និង​បាន​បង្ហោះ​​រូប​ថត​មុខ​ប្រាសាទ​អង្គរវត្ត​មួយ​សន្លឹក​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា។

 

 

២. Beyonce និង Jay-Z

 

តារា​ចម្រៀង​អាមេរិក Beyonce និង​ស្វាមី Jay Z បាន​មក​ធ្វើ​ដំណើរ​កម្សាន្ត​ស្ងាត់​ៗ នៅ​តំបន់​ប្រាសាទ​អង្គរ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥។

 

 
 

៣. Elvin Ng

តារា​សម្ដែង​សិង្ហបុរី Elvin Ng បាន​មក​​ថត​ភាពយន្ត "ដំរី​មរកត" នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

 

 

៤. ក្រុម​តារា​សម្ដែង​ "Iris 2”

តារា​សម្ដែង​កូរ៉េ Lee Bum Soo, Im Soo Hyang, និង​សមាជិក​ក្រុម Beast Yoon Doojoon បាន​មក​ថត​រឿង​ភាគ "Iris 2” នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។

 

 

៥. Marian Rivera និង Dingdong Dantes

តារា​សម្ដែង​ហ្វីលីពីន Marian Rivera និង​ស្វាមី Dingdong Dantes បាន​មក​លេង​ប្រាសាទ​អង្គរវត្ត​ កាល​ពី​ ឆ្នាំ​២០១២។

 

 
 

៦. SHINee

ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង SHINee បាន​មក​ថត​ឈុត​ពាណិជ្ជកម្ម​សម្រាប់​កម្មវិធី "One Fine Day” នៅ​​ប្រាសាទ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១០។

 

 

 

៧. Rain

តារា​ចម្រៀង​កូរ៉េ Rain បាន​មក​ថត​ពាណិជ្ជកម្ម​កាមេរ៉ា Nikon នៅ​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ​២០០៨។

 

 

 

៨. Angelina Jolie

 

តារា​សម្ដែង​សញ្ជាតិ​អាមេរិក-កម្ពុជា Angelina Jolie បាន​មក​ថត​រឿង "Lara Croft: Tomb Raider” នៅ​ប្រាសាទ​តាព្រហ្ម​ កាល​ពី​ឆ្នាំ​២០០០។

 

 

ចុច​អាន៖ ឆ្នាំ២០១៤​ តារា​បរទេស​ច្រើន​ណាស់​បាន​មក​ជួយ​ខ្មែរ

 

ប្រិយមិត្ត​អាច​ចូលរួម​បោះឆ្នោត​ទាំង​អស់​គ្នា​ដោយ​ជ្រើសរើស​តារា​ពីរ​រូប​ដែលខ្លួនពេញ​ចិត្ត រួច​ចុច​លើ​ពាក្យ "Vote"៖

 

 

ក្រៅ​ពី​តារា​ខាង​លើ តើ​មាន​តារា​ណា​ខ្លះ​ទៀត ដែល​ប្រិយមិត្ត​ចង់​ឲ្យ​មក​លេង​ប្រាសាទ​អង្គរ​ដែរ?

ដោយ៖ វ៉ាន់ថន