ភោជនីយដ្ឋាន​មួយ​យក​ស្រី​ស្អាតៗ​ស្លៀក​ឈុត​ប៊ីគីនី​រត់​តុ

  • 2015-06-22 21:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​មួយ​នៅ​ប្រទេស​ចិន បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​នៅ​ថ្ងៃ​បើក​សម្ពោធ​ដំបូង​របស់​ខ្លួន ដោយ​សារ​វិធីសាស្ត្រ​ប្លែក​ភ្នែក យក​ស្រី​ស្អាត​ៗ​ស្លៀក​ពាក់​ឈុត​ប៊ីគីនី​បម្រើ​ភ្ញៀវ។

 

 

ភោជនីយដ្ឋាន​ដែល​ទាក់​ទាញ​អតិថិជន​ជា​ច្រើន​នេះ បាន​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ហើយ​ភាព​ល្បីល្បាញ ចាប់​ផ្ដើម​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​រូបភាព​នារី​បម្រើ​​ដ៏​សិចស៊ី​បង្ហោះ​តាម​បណ្ដាញ​សង្គម។

 

​តាម​សារព័ត៌មាន Apple HK បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​ដែល​ទើប​បើក​ទ្វារ​នេះ ស្ថិត​នៅ​ក្រុង Liaoning​ ខេត្ត Liaoning ប្រទេស​ចិន។ បុរស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ភោជនីយដ្ឋាន​ហាក់​ដូច​ជា​កំពុង​លក់​រូប​សម្រស់​ស្រី​ៗ មិន​មែន​លក់​អាហារ​ឡើយ៕

 

 

 

 

 

 

 

 

ចុចអាន៖ ស្រី​ស្អាត​បញ្ចេញ​ក្បាច់​រាំ​​​​​ដ៏​សិចស៊ី​​​​ទាញ​​ការ​​​ចាប់អារម្មណ៍​​​​​​​​​​ពេញ​​​​អ៊ីនធឺណិត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ singaporeseen

អត្ថបទថ្មី