ចិនទទួលប្រាក់បញ្ញើពីប្រជាជនចិនក្រៅប្រទេស ៦៦ពាន់លានដុល្លារឆ្នាំ២០១៥
- 2015-06-22 21:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនទទួលប្រាក់បញ្ញើពីប្រជាជនចិនក្រៅប្រទេស ៦៦ពាន់លានដុល្លារឆ្នាំ២០១៥
ចន្លោះមិនឃើញ
ប្រទេសចិនត្រូវបានគេរំពឹងថានឹងទទួលបានចំណូលសរុបពីប្រាក់បញ្ញើពីក្រៅប្រទេសដល់ទៅ៦៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោក។ ចំនួននេះ បានកើនឡើងដល់ទៅ៣ដង បើធៀបនឹងឆ្នាំ២០០៥ ដែលមានត្រឹមតែ២៣,៦២ពាន់លានដុល្លារ។
លោក Dilip Ratha អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបាននិយាយថា៖ "លំហូរសាច់ប្រាក់បញ្ញើចូលប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ដល់២៤% នៅឆ្នាំ២០០៨ ប៉ុន្តែបានថយចុះវិញ១៣% នៅឆ្នាំ២០០៩។ យើងរំពឹងថាវានឹងកើនឡើង៣% នៅឆ្នាំ២០១៥នេះ ដល់៦៦ពាន់លានដុល្លារ ដែលហេតុផលធំបំផុតគឺដោយសារការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក"។
លំហូរសាច់ប្រាក់បញ្ញើចូលប្រទេសចិន គឺបានពីការផ្ញើពីប្រជាជនចិនដែលទៅធ្វើការនៅក្រៅប្រទេស។ នេះជាទម្លាប់តាំងពីដើមរៀងមក ដែលប្រជាជនចំណាកស្រុក ត្រូវផ្ញើប្រាក់ដើម្បីផ្គត់ផ្គង់សមាជិកគ្រួសារដែលនៅក្នុងស្រុក។
ទឹកប្រាក់ដ៏ច្រើននេះ ត្រូវបានគេមើលឃើញថាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ត្បិតអីចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងលោក ហើយក៏ជាប្រទេសដែលមានប្រជាជនធ្វើការនៅក្រៅប្រទេសច្រើនលំដាប់ទី៤ផងដែរ៕
ចុចអាន៖ រូបមនុស្សស្រីលើកដំបូង នឹងមានលើក្រដាសប្រាក់១០ដុល្លារថ្មី
ប្រែសម្រួល៖ មាន រតនា ប្រភព៖ china