ពេលវេលា​ល្អ​បំផុត​​ដែល​អ្នក​គួរ​​​ទទួល​ទាន​​កាហ្វេ

  • 2015-06-23 13:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទទួល​ទាន​កាហ្វេ​បាន​ក្លាយ​ជា​ទំនោរ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​មិន​ថា ​ចាស់ ​ឬ​ក្មេង។ ​​​តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​បាន​ដឹង​ថា ​តើ​​រាងកាយ​របស់​អ្នក​គួរ​ទទួល​ជាតិ​កាហ្វេអ៊ីន​ពេល​ណា​ទើប​ល្អ? ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម ​ពេល​ថ្ងៃ ​ឬ​ល្ងាច​ទើប​ប្រសើរ?

 

 

យោង​តាម​​ការ​សិក្សា​មួយ​របស់​ AsapScience ​​​បញ្ជាក់​ថា ​​ពេលវេលា​ទទួល​ទាន​កាហ្វេ​ល្អ​បំផុត​គឺ​ មួយ​ម៉ោង​ក្រោយ​ភ្ញាក់​ពី​គេង។ ​​ការ​ទទួល​ទាន​កាហ្វេ​ពេល​នេះ​​គឺ​ជាតិ​កាហ្វេ​អ៊ីន​នឹង​ជួយ​សម្រួល​ការ​បញ្ចេញ​អ័រម៉ូន Cortisol ​ឬ​អ័រម៉ូន​ស្ត្រេស។ ​អំឡុង​ម៉ោង​ ៩ ​ព្រឹក​ពេល​អ័រម៉ូន​ស្ត្រេស​របស់​អ្នក​ឈាន​ដល់​កំពូល​ រាងកាយ​នឹង​​​ជួយ​ដាស់​ភាព​ភ្លឺស្វាង​ផ្ចង់​ស្មារតី​របស់​អ្នក​ដោយ​ធម្មជាតិ ​​ហើយ​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​នៅ​ពេល​នេះ​​មិន​សូវ​ជា​​មាន​ប្រតិកម្ម​​ដល់​រាងកាយ​ មាន​ន័យ​ថា​រាងកាយ​របស់​អ្នក​​​​អាច​​​​រក្សា​ជាតិ​កាហ្វេអ៊ីន​​នៅ​ក្នុង​​​ខ្លួន​បាន​រយៈពេល​វែង។ ​​​ពេល​វេលា​ដែល​ Cortisol ​ឡើង​ខ្ពស់​បំផុត​ផ្សេង​ទៀត​មាន​ដូចជា​នៅ​ចន្លោះ​ពី​ម៉ោង​ ១២ ដល់​ម៉ោង​ ១ ​ថ្ងៃ​ត្រង់ ​និង​ពី​ម៉ោង​ ៥ ​និង​ ៣០ ​នាទី ​ដល់​ម៉ោង​ ៦ ​និង​ ៣០​​ នាទី​ល្ងាច។ ​​​លើស​​ពី​នេះ​ ​ការ​ស្រាវជ្រាវ​ដដែល​ក៏​បាន​រក​ឃើញ​ដែរ​ថា ​​ក្រោយ​ភ្ញាក់​ពី​គេង​​មិន​ថា ​ពេល​ណា​​​ទេ​​ Cortisol ​របស់​អ្នក​នឹង​កើន​ដល់​ ៥០% ​ដូច្នេះ​ ការ​ទទួល​កាហ្វេ​ពេល​នោះ​ក៏​ជួយ​ដាស់​សមត្ថភាព​ផ្ចង់​ស្មារតី​របស់​អ្នក​បាន​ដែរ៕

 

អាន៖ លេង​បាល់​ មាន​​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ធំៗ​៦យ៉ាង​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​yahoo​​