​Selena Gomez ​បញ្ចេញ​ស្ទីល​អាវ​វាល​ក្លៀក​អត់​ពាក់​អាវ​ទ្រនាប់​តប​​​​​ការ​រិះគន់

  • 2015-06-23 14:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់ស្ងាត់​ពី​តន្ត្រី​រយៈពេល​​មួយ​ឆ្នាំ​កន្លះ​ដើម្បី​យក​ពេល​ព្យាបាល​របួស​បេះដូង​ក៏​ដូចជា​ផ្ដោត​លើ​អាជីព​សម្ដែង ​ពេល​នេះ​Selena Gomez ​​ត្រឡប់​មក​ជា​ថ្មី​ដោយ​ទំនុក​ចិត្ត​ខ្ពស់​តាម​រយៈ​ការ​បង្អួត​រាង​ក្នុង​ឈុត​សិចស៊ី​។

 

​តារា​ស្រី​​វ័យ​ ២២ ​ឆ្នាំ​​ ​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​ Fan ​រាប់​សិប​នាក់​ក្នុង​ទីក្រុង​ញីវយ៉ក​ ​​ក្នុង​​ឈុត​អាវ​ក្រហម​វាល​ក្លៀក​​ និង​វាល​ខ្នង​​​អត់​អាវ​ទ្រនាប់​បង្ហាញ​សម្រស់​ដើមទ្រូង។ ​​ចំណែក​ខោ​វិញ​​ នាង​លេង​ស្ទីល​​ខូវប៊យ​គូទ​វែង​​រហែក​ភ្លៅ​សងខាង​តឺនុយ​ពី​លើ​អាវ​យឺត​ក្រហម ​អម​ដោយ​ស្បែកជើង​កែង​ចោត។ ​​​

 
 

ការ​បង្ហាញ​ខ្លួន​ក្នុង​ឈុត​សំលៀកបំពាក់​នេះ​ហាក់​ដូចជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​មក​លើ​នាង​លើ​អនឡាញ​កន្លង​មក​ ពេល​នាង​ទៅ​វិស្សមកាល​​នៅ​មិកស៊ីកូ​​ថា ​មិន​បាន​រក្សា​រាង​ធ្វើ​ឲ្យ​ឡើង​គីឡូ​ធាត់​មិន​ស្អាត។ ​មួយ​ឈុត​បង្ហាញ​រាង​គ្រប់​កន្លែង​នេះ​ សម​ល្មម​ឲ្យ​ការ​វាយប្រហារ​ទាំង​​នោះ​សាបរលាប​ទៅ​វិញ​​ ​​បើ​ទោះ​ជា​សាមី​ខ្លួន​មិន​ដែល​ចេញ​មក​បកស្រាយ​ក្ដី។

 

​ថ្មី​ៗ​នេះ ​អតីត​មិត្ត​ស្រី​ Justin Bieber ​ក៏​បាន​ត្រឡប់​ចូល​ក្នុង​វិស័យ​តន្ត្រី​វិញ​ដែរ​ដោយ​បាន​ចេញ​បទ​ចម្រៀង​ទោល​ថ្មី​មាន​ចំណងជើង​ថា ​"Good For You”៕

 
 
 
 
 
 
 

អាន៖ ​១០​សន្លឹក​ទាក់ទាញ​ពី​គ្រូ Yoga

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

អត្ថបទថ្មី