កំពូល​អ្នក​មាន​ដាច់​គេ​បី​​រូប​របស់​​ចិន​សុទ្ធតែ​កើត​​​ឆ្នាំ​រោង ​

  • 2015-06-23 16:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រឹក្សា Wealth-X បាន​បង្ហាញ​របាយការណ៍​ថា មហាសេដ្ឋី​កំពូល​បី​រូប​របស់​ប្រទេស​ចិន សុទ្ធតែ​ចាប់​កំណើត​ក្នុង​ឆ្នាំ​រោង (នាគ​រាជ)។

 

 

១. លោក Li Ka-shing

 

 

លោក Li Ka-shing ជា​មហាសេដ្ឋី​ធ្វើ​ជំនួញ​ចម្រុះ​ច្រើន​ប្រភេទ ដែល​កំពុង​ឈរ​កំពូល​គេ​ក្នុង​បញ្ជី​​អ្នក​មាន​នៅ​ចិន និង​កំពុង​ប្រកប​អាជីវកម្ម​នៅ​ហុងកុង។ មហាសេដ្ឋី​វ័យ ៨៦​ឆ្នាំ​រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​សរុប ៣០,៦​ពាន់​លាន​ដុល្លារ។ លោក Li កើត​នៅ​​ឆ្នាំ១៩២៨ ដែល​ត្រូវ​នឹង​ឆ្នាំ​រោង ក្នុង​ប្រតិទិន​ចិន។

 

២. លោក Lee Shau-kee

 

 

លោក Lee Shau-kee ជា​មហាសេដ្ឋី​អចលនទ្រព្យ ដែល​កំពុង​ឈរ​​លេខ​រៀង​ទីពីរ​ក្នុង​បញ្ជី​​អ្នក​មាន​នៅ​ចិន និង​កំពុង​ប្រកប​អាជីវកម្ម​នៅ​ហុងកុង។ ប្រធាន​ក្រុមហ៊ុន Henderson Land Development រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​សរុប ២៦,៦​ពាន់​លាន​ដុល្លារ។ លោក Lee កើត​នៅ​​ឆ្នាំ១៩២៨ ដែល​ត្រូវ​នឹង​ឆ្នាំ​រោង ក្នុង​ប្រតិទិន​ចិន ដូច​មហាសេដ្ឋី​លំដាប់​ទី​មួយ​ដែរ។

 

៣. លោក Jack Ma

 

 

លោក Jack Ma ជា​មហាសេដ្ឋី​លក់​ទំនិញ​អនឡាញ ដែល​កំពុង​ឈរ​​លេខ​រៀង​ទីបី​ក្នុង​បញ្ជី​​អ្នក​មាន​នៅ​ចិន និង​កំពុង​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​នេះ​ផ្ទាល់​តែ​ម្ដង។ ស្ថាបនិក​ក្រុមហ៊ុន Alibaba រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​សរុប ២៦,៥​ពាន់​លាន​ដុល្លារ។ លោក Jack Ma កើត​ក្នុង​ឆ្នាំ១៩៦៤ ដែល​ត្រូវ​នឹង​ឆ្នាំ​រោង ក្នុង​ប្រតិទិន​ចិន។

 

ក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កំពូល​អ្នក​មាន​ដាច់​គេ​ទាំង ១០​រូប​របស់​ប្រទេស​ចិន ពុំ​មាន​នរណា​កើត​ក្នុង​ឆ្នាំ​មមែ​ឡើយ។ ជនជាតិ​ចិន​ចាត់​ទុក​ឆ្នាំ​មមែ​ជា​ឆ្នាំ​មិន​ល្អ ព្រោះ​ជឿ​ជាក់​ថា កូន​ដែល​កើត​ក្នុង​ឆ្នាំ​នេះ ច្រើន​ក្លាយ​ជា​អ្នក​ធ្វើ​តាម​គេ​ជាជាង​អ្នក​ដឹក​នាំ និង​អាច​ធ្វើ​ជំនួញ​បរាជ័យ។ យ៉ាង​ណា​ក្ដី លោក Bill Gate ប្រធាន​ក្រុមហ៊ុន Microsoft ដែល​ជា​អ្នក​មាន​ដាច់​គេ​លើ​លោក បាន​កើត​ក្នុង​ឆ្នាំ​១៩៥៥ ត្រូវ​នឹង​ឆ្នាំ​មមែ ក្នុង​ប្រតិទិន​ចិន៕

 

ចុចអាន៖ មហាសេដ្ឋី​ចិន ១​ម៉ោង​ខាត១៥​ពាន់​លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី