កែវ ស្រីនាង សង់វីឡាតម្លៃកន្លះលានដុល្លារនៅលើភ្នំជាប់ឆ្នេរសមុទ្រ
- 2015-06-23 17:22:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ស្រីនាង សង់វីឡាតម្លៃកន្លះលានដុល្លារនៅលើភ្នំជាប់ឆ្នេរសមុទ្រ
ចន្លោះមិនឃើញ
តាមព័ត៌មាន បានឲ្យដឹងថាតារាសម្ដែងល្បីឈ្មោះ កែវ ស្រីនាង បានសង់វីឡាដ៏ធំស្កឹមស្កៃមួយនៅស្ថិតនៅលើកំពូលភ្នំមួយស្ថិតនៅខេត្តកែបជាប់ឆ្នេរសមុទ្រ មានតម្លៃនេះដល់ទៅប្រមាណកន្លះលានដុល្លារឯណោះ។
តាមប្រភពព័ត៌មាន វីឡាស្កឹមស្កៃរូបនេះ បានចាប់ផ្ដើមសាងសង់ប្រមាណជាង១ឆ្នាំមកហើយ ហើយនោះជាអចលនទ្រព្យមួយបន្ថែមទៀតរបស់នាង ដែលត្រូវបានគេដឹងថាមានទាំងនៅរាជធានីភ្នំពេញ និងសៀមរាប។ "មកទល់ឥឡូវ ខ្ញុំជឿថារួចរាល់ហើយ ហើយមិនមែនមានតែមួយទេ នាងមានផ្ទះច្រើនណាស់"។ ប្រភពថ្លែង។
ផ្ដើមដោយអាការអេះអុញ ស្រីនាង ដែលបង្ហាញមុខសម្ពោធរឿង "ក្រមុំសៅកែ" កាលពីសប្ដាហ៍មុន បានទទួលស្គាល់ថា នាងពិតជាបានសាងសង់វីឡាលើកំពូលភ្នំនោះមែន ដោយមកទល់បច្ចុប្បន្នរួចរាល់ហើយ។ នាងថា វីឡាលើកំពូលភ្នំនោះ គឺមិនទុកសម្រាប់រស់នៅជាប្រចាំទេ គឺគ្រាន់តែសម្រាប់តែសម្រាកលំហែកាយម្ដងម្កាលប៉ុណ្ណោះ ហើយនោះជាក្ដីស្រមៃរបស់នាង និងស្វាមី។
ចំពោះតម្លៃវិញ គឺដូចនឹងប្រភពព័ត៌មានដែរ ដែលមានតម្លៃជាង កន្លះលានដុល្លារ។ ស្រីនាង បញ្ជាក់ថា "តម្លៃនេះ គឺគិតតែថ្លៃសំណង់ ឈ្នួលជាង និងដេគ័រជាដើម"។ តួឯកស្រីក្នុងរឿង "ក្រមុំសៅកែ" រូបនេះ បន្ថែមថា តម្លៃរបស់ដីលើកំពូលភ្នំដែលនាងទិញសម្រាប់ទ្រសំណង់វីឡានេះ មិនត្រូវបានបូកបញ្ចូលទេ។ យ៉ាងណាក៏ដោយ នាងសុំសិទ្ធិមិនអធិប្បាយបន្ថែមលើតម្លៃដីនេះទេ។
កែវ ស្រីនាង ត្រូវបានគេចាត់ថា ជាតារាស្រីដ៏មានស្ដុកស្ដម្ភម្នាក់ ដែលក្រោយពីរៀបការជាមួយស្វាមីជាអ្នកជំនួញជនជាតិអង់គ្លេសរួច នាង និងស្វាមីមានទ្រព្យ និងអចលនទ្រព្យ រួមនឹងមុខជំនាញជាច្រើន។ ស្រីនាង ត្រូវបានគេដឹងថានៅសៀមរាប នាងមានជំនួញបោះដុំបន្លែគ្មានជាតិគីមីនៅតាមសណ្ឋាគារ ហាងសាឡន និងមានផ្ទះផ្ទាល់ខ្លួននៅទីនេះ យ៉ាងប្រណិតរចនាបែបខ្មែរដូចផ្ទះសេដ្ឋីបុរាណ។
ក្រៅពីនេះ នាងមានផ្ទះផ្ទាល់ខ្លួនជាច្រើននៅរាជធានីនេះ។ ស្រីនាង ថ្លែងថា "ខ្ញុំមានផ្ទះច្រើននៅភ្នំពេញ តែបានជួលបន្តឲ្យគេហើយ!”។ ទោះយ៉ាងនេះក្ដី តារាស្រីរូបនេះ មិនបានបញ្ជាក់ថាមានប៉ុន្មានឲ្យប្រាកដ និងនៅទីកន្លែងណាខ្លះនៃរាជធានីនោះទេ៕
តារាស្រី ៣ រូប ធ្លាប់លេចមុខលើប្រព័ន្ធផ្សព្វផ្សាយបរទេស ដោយសារសម្រស់
អត្ថបទ៖ ទារិកា