ចង់ចូលរួមជួយកុមារកំព្រា NACA ល្ងាចនេះដែរ?
- 2015-06-23 19:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចូលរួមជួយកុមារកំព្រា NACA ល្ងាចនេះដែរ?
ចន្លោះមិនឃើញ
អង្គការកុមារកំព្រា NACA ល្ងាចនេះនឹងទទួលបានអំណោយពីសប្បុរសជនមួយក្រុម ដែលអំណោយទាំងនោះ បានមកការលក់វត្ថុអនុស្សាវរីយ៍ និងបានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជា។
រូបភាពអង្គការ NACA
មិនបានបញ្ជាក់ពីអំណោយលោក សៀង វិរៈ ប្រាប់ Sabay ថា សកម្មភាពចែកអំណោយរបស់សប្បុរសជននេះ នឹងធ្វើឡើងនៅអង្គការ NACA ផ្ទះលេខ ១០៧ ផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្ថិតនៅក្រោយស្ថានទូតបារាំង នៅវេលាម៉ោង៥ ដល់ ៧យប់។
លោក វិរៈ ថ្លែងថា ចំពោះសប្បុរសជន ដែលមានចិត្តចង់ជួយកុមារកំព្រានៅអង្គការនេះ អាចចូលរួមបាន និងអាចចូលរួមបរិច្ចាគជា សៀវភៅ ប៊ិច ខ្មៅដៃ សំលៀកបំពាក់ ថវិកា ឬរបស់របរផ្សេងទៀតជាដើម។
NACA ជាអង្គការកុមារកំព្រាតូចមួយ ដែលមើលថែកុមារអាយុចាប់ពី ២ឆ្នាំ ដល់១៦ឆ្នាំ។ អង្គការនេះ ជួយបង្ហាត់បង្រៀន កុមារឱ្យចេះរាំរបាំបុរាណ និងរៀនភាសាអង់គ្លេស ដើម្បីឱ្យពួកគេមានអនាគតវែងឆ្ងាយ។
ដើម្បីចូលរួមក្នុងពិធីមួយនេះ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៨៨ ៧៦៧ ០៥៤ និង ០៧៨ ៩៨៦ ៥៣៥ «ការបរិច្ចាគរបស់អ្នក គឺជាចំណែកមួយជួយលើកស្ទួយដល់វិស័យអប់រំនៅកម្ពុជា»៕
អាន៖ កម្ពុជាត្រូវការឈាមប្រហែល៦ម៉ឺនប្លោកក្នុងឆ្នាំ២០១៥
អត្ថបទ៖ អ៊ុំ សុភក្តិ