វណ្ណដានឹងបន្តការសម្តែងក្នុងវគ្គទី៥ នៃការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងកម្មវិធីការប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025
- 2025-06-13 04:45:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណដានឹងបន្តការសម្តែងក្នុងវគ្គទី៥ នៃការប្រគំតន្ត្រីដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងកម្មវិធីការប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025
ចន្លោះមិនឃើញ
[ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025] — ការប្រគំតន្ត្រី ត្រីវិស័យសុវណ្ណភូមិ ដែលប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ ជាការប្រគំតន្ត្រីធំបំផុតនៃអាល់ប៊ុមចម្រៀងទី ៣ របស់លោក វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រគំតន្ត្រីដាក់លក់សំបុត្រខ្នាតធំមួយនេះមានអ្នកចូលរួមទស្សនាចំនួន ១៥,០០០ នាក់ ប៉ុន្តែជាការសោកស្តាយ ការសម្តែងក្នុងវគ្គទី ៥ ត្រូវបានផ្អាកខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យអ្នកគាំទ្រត្រលប់ទៅវិញទាំងមិនអស់ចិត្ត។
អ្វីដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់គឺ ការប្រគំតន្រ្ដីមួយនេះទទួលបានការគាំទ្រលើសពីការរំពឹងទុកដែលអាចរាប់ចូលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយនៃតន្ត្រីសម័យទំនើប។ Baramey Production ក៏បានបង្ហាញពីការសោកស្ដាយនៃការផ្អាកការប្រគំតន្រ្ដីនេះត្រឹមវគ្គទី៥ ស្របពេលភាពសប្បាយរីករាយនៃអ្នកគាំទ្រកំពុងមានការពុះកញ្ជ្រោលយ៉ាងខ្លាំង។ ស្រាបៀរ Tiger ក៏បានឆ្លើយតបជាសំណេរដែលចាក់ដោតដល់អារម្មណ៍អ្នកគាំទ្រគ្រប់រូបនៅលើបណ្ដាញសង្គមថា «តើវគ្គទី៥ គួរត្រលប់មកវិញដែរឬទេ?»។
ការចែករំលែកលើបណ្ដាញសង្គមក៏បានផ្ទុះឡើងភ្លាមៗ។ បន្ទាប់មក វណ្ណដា បានបង្ហោះសារមួយដែលបង្កឱ្យមានការចែករំលែកលើសលប់គឺ៖ “Let’s go. Let’s do it.” ។
ឥឡូវនេះ ការប្រកាសជាផ្លូវការ បានកើតឡើងហើយគឺ វគ្គទី៥ នឹងត្រលប់មកវិញ!
ការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែមិថុនា ត្រូវនឹងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Tiger Street Football 2025 នៅទីក្រុងកោះពេជ្រ ដែលជាការប្រកួតរវាងក្រុមបាល់ទាត់ដែលបានឆ្លងកាត់ការជម្រុះនៅទូទាំងប្រទេសដើម្បីប្រកួតដណ្តើមយកពានរង្វាន់ជើងឯកថ្នាក់ជាតិ។
ស្រាបៀរ Tiger ក៏បានបង្កើត Tiger Roar Zone ដែលជាតំបន់ពិសេសសម្រាប់អ្នកចូលរួម ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យបំផុត ដែលអ្នកគាំទ្រគួរតែទទួលបាន។ អ្នកគាំទ្រគ្រប់រូបអាចចូលការប្រកួតតាមរយៈ Facebook ផ្លូវការរបស់ស្រាបៀរ Tiger ដើម្បីទទួលបានសំបុត្រ Tiger Roar Zone ផងដែរ។
នេះមិនត្រឹមតែជាការត្រលប់មកវិញនូវការប្រគំតន្រ្ដីដែលអ្នកគាំទ្រទន្ទឹងរង់ចាំប៉ុណ្ណោះទេ តែជាការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំដែលនឹងធ្វើឱ្យអ្នកគាំទ្រគ្រប់រូបទទួលបាននូវបទពិសោធដែលមិនអាចបំភ្លេចបាន។
ព្រឹត្តិការណ៍នេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាង វណ្ណដា ស្រាបៀរ Tiger និង Baramey Production ដែលជាដៃគូសហការក្នុងការលើកតម្កើង តន្ត្រី កីឡា និងវប្បធម៌ជាតិ។ ព្រឹត្តិការណ៍នេះជាការបើកទំព័រថ្មីក្នុងពិភពតន្ត្រីសម័យទំនើបនៅកម្ពុជា ពោលគឺជាទំព័រថ្មីដែលអ្នកគាំទ្រគ្រប់រូបចង់បាន។