OV MAL TRUE BRANDS អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ OV MAL TRUE BRANDS អាច​ការពារ ជើង​​ឯក​នៅ​មណ្ឌល​ភ្នំពេញ
  • 2016-03-13 03:07:21

ក្រោយ​​វគ្គ​​ជម្រុះ Tiger Street Football Festival 2016​ ​​នៅ​មណ្ឌល​ភ្នំពេញ​រយៈ​ពេល​ពីរ​ថ្ងៃ​ ​ក្រុម OV MAL TRUE BRANDS ​ ​អាច​ការពារ​ជើង​ឯក​របស់​ខ្លួន​នៅ​មណ្ឌល​នេះ​ដោយ​យក​ឈ្នះ 3G FC ដោយ​លទ្ធផល​ ​៣-១​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​​ល្ងាច​នេះ​នៅ​​​កោះ​ពេជ្រ។ ការ​តាំង​ចិត្ត​ខ្ពស់​ពី​ខាង​ដើម​ របស់ OV MAL TRUE BRANDS ពិត​ជា​ធ្វើ​បាន​សម្រេច​មែន។ ចំណែក Victory Youth​ ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​​៣​​ ​បន្ទាប់​ពី​យក​ឈ្នះ Rolling FC A ដោយ​លទ្ធផល​ ៣-២​ ទាំង​ប្រផុត​ប្រផើយ​ ព្រោះ​​ត្រូវ​លេង​​ដក​គ្នា​សល់​ត្រឹម​ពីរ​នាក់​ទល់​ពីរ​នាក់​ប៉ុណ្ណោះ​ ​ពេល​ស្មើ ២-២​ ​​​ចប់​ទាំង​ពីរ​តង់។

​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Victory FC ឈ្នះ B A United ២-០ ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Victory FC ឈ្នះ B A United ២-០
  • 2016-03-12 04:50:16

​ក្រុម​ការពារ​តំណែង​ជើង​​ឯក​​ Victory FC​ បាន​យក​ឈ្នះ B A United ដោយ​លទ្ធផល​ ២-០​ ក្នុង​ការប្រកួត​​​ដំបូង​នៃ​វគ្គ​​ជម្រុះ Tiger Street Football Festival 2016​ នៅ​កោះ​ពេជ្រ​​ រសៀល​នេះ។ ​​នា​ប្រកួត​ទី​២​ ​ក្រុម​ Victory FC ត្រូវ​ប៉ះ​ Black Eagle ​នៅ​វេលា​ម៉ោង​ ៨:១៥​ នាទី​ព្រឹក​ថ្ងៃ​ស្អែក។ មុន​ឡើង​ដល់​​ជុំទី​២ ​ Black Eagle បាន​យក​ឈ្នះ ឆ្មាដើរ អេហ្វស៊ី ដោយ​លទ្ធផល​ ៦-១​ ព្រឹក​​នេះ។ ​​ថ្វី​បើ​ប្រកួត​ទី​១ របស់​​ក្រុម​ការពារ​​តំណែង​ជើង​ឯក​ តែ​ជាការ​​ប្រកួត​ទី​២ របស់​ ក្រុម​ជើង​ឯក​រង​ឆ្នាំ​ចាស់ ពោល​ OV MAL TRUE BRANDS​ ​​បាន​បន្ត​យក​ឈ្នះ Prek Leap ដោយ​លទ្ធផល​ ៧-០​ ​​នា​វេលា​ម៉ោង​ ៧​ កន្លះ ល្ងាច​នេះ។ ​ការ​ប្រកួត​ទី​៣​ របស់​ OV MAL TRUE BRANDS គឺ​​រឹត​តែ​តឹង​តែង​ ព្រោះ​ថា​ក្រុម ​​នេះ​ប៉ះ​ជើង​ឯក​ឆ្នាំ​២០១៣​ Anachak Baitong ​នា​​វេលា​ម៉ោង​ ១១ កន្លះ​ព្រឹក​ស្អែក។ ​​តើ​ក្រុម​ណា​ធ្លាក់ ក្រុម​ណា​នៅ​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​នេះ?

ជើង​​ឯក​រង​​ឆ្នាំ​ចាស់​ OV MAL TRUE BRANDS ​ឈ្នះ​ការ​ប្រកួត​ព្រឹក​នេះ ជើង​​ឯក​រង​​ឆ្នាំ​ចាស់​ OV MAL TRUE BRANDS ​ឈ្នះ​ការ​ប្រកួត​ព្រឹក​នេះ
  • 2016-03-11 22:38:40

ក្រុម​ OV MAL TRUE BRANDS ដែល​​ជា​ជើង​​ឯក​រង Tiger Street Football Festival 2015​ បាន​លត់​ THUNDER UNITED ដោយ​លទ្ធផល ៩-០ ព្រឹក​នេះ​ នៅ​កោះ​ពេជ្រ ដើម្បី​កក់​កៅ​អី​ទៅ​វគ្គ​បន្ត។ ដូច្នេះ​ម៉ោង​ ៧ កន្លះ​ល្ងាច​នេះ​ OV MAL TRUE BRANDS ត្រូវ​បន្ត​ទៅ​ប៉ះ​ Prek Leap ដែល​យក​ឈ្នះ​ Black Eagle ដោយ​លទ្ធផល​ ៤-៣ កាល​ជុំ​ទី១​ដូចគ្នា។ ​​​ ​ ចំណែក ​Anachak Baitong ​ដែល​ជា​ជើង​​ឯក​ទូទាំង​ប្រទេស​ឆ្នាំ​ ២០១៣​ នោះ​ បាន​​យក​ឈ្នះ​ Beggar FC ដោយ​លទ្ធផល​ ៤-២​ ​​​ឡើង​ទៅ​ជុំ​បន្ទាប់​ដូច​គ្នា។ ម៉ោង​ ៧:១៥​ នាទី​​ល្ងាច​នេះ Anachak Baitong ឡើង​ទៅ​ជួប MEMOT CROCODILE ដែល​យក​ឈ្នះ MIS ​​៤-១ ​កាល​ជុំ​ដំបូង។ ​

៩៣ ក្រុម​ជម្រុះ​ Tiger Street Football Festival 2016​ ​នៅ​កោះ​ពេជ្រ​ព្រឹក​ស្អែក ៩៣ ក្រុម​ជម្រុះ​ Tiger Street Football Festival 2016​ ​នៅ​កោះ​ពេជ្រ​ព...
  • 2016-03-11 06:08:20

នៅ​មណ្ឌល​ភ្នំពេញ​ វគ្គ​ Tiger Street Football Festival 2016​ នឹង​ចាប់​ផ្ដើម​ព្រឹក​ស្អែក​ទី​ ១១ មីនា ​ និង​ ​ទី ១២ មីនា ខាន​ស្អែក​ មុន​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​​នៅ​​ថ្ងៃ​ទី​ ១៣​ មីនា ដែល​មាន​ការ​ចូល​រួម​​ពី​ ៣២ ​ក្រុម​ក្នុង ៥ មណ្ឌល​​ទូទាំង​ប្រទេស។ ក្រុម​ ការពារ​តំណែង​ជើង​ឯក​ទូទាំង​ប្រទេស​ VICTORY FC ត្រូវ​តតាំង​នឹង​ BA United វេលា​ម៉ោង​ ១ កន្លះ​រសៀល។ ចំណែក​ជើង​ឯក​រង​ OV MAL TRUE BRANDS ​ត្រូវ​ជួប ​THUNDER United ​នា​វេលា​ម៉ោង​ ១០​ព្រឹក ​មុន​ក្រុម​​លេខ​៣​ឆ្នាំ​ចាស់ ​​សម្ព័ន្ធ គ.ស.ន.ប.ក ​​​ប៉ះ CMU Mekong វេលា​ម៉ោង​ ១០:៣០ ​ព្រឹក។

ជម្រុះ​ Tiger Street Football Festival 2016 តាមខេត្ត ​​រក​ឃើញ​ហើយ​មុន​ជម្រុះ​នៅ​​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ ជម្រុះ​ Tiger Street Football Festival 2016 តាមខេត្ត ​​រក​ឃើញ​ហើយ​មុន​...
  • 2016-03-09 23:55:51

បន្ទាប់​ពី​ Tiger Street Football Festival 2016 ​បាន​បើក​យុទ្ធនាការ​ជម្រុះ​​ពី​ ៤​ មណ្ឌល​ធំៗ​ក្នុង​​ប្រទេស​​ និង​​រក​ឃើញ​ក្រុម​ខ្លាំង​តាម​ខេត្ត​រួច​មក​​​ ​កម្មវិធី​​នឹង​​បន្ត​ចម្រាញ់​យក​ ១០​ ក្រុម​ខ្លាំង​ក្នុង​ចំណោម​ជិត១០០​ ក្រុម​ដែល​ដាក់​ពាក្យ​នៅ​រាជធានី​ភ្នំពេញ។ ​ការ​ចម្រាញ់​ ១០ ក្រុម​នេះ​នឹង​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ ពោល​ ១១ និង ១២ មីនា ​​ចុង​សប្ដាហ៍​នេះ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ ពិព័រណ៍​កោះ​ពេជ្រ។ ចំណែកជុំ​ផ្ដាច់ព្រ័ត្រ​ដែល​មាន​ ៣២​ ក្រុម​ប្រចាំ​មណ្ឌល​ទាំង​​៥​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣​ មីនា​ ដើម្បី​ស្វែង​​រក​ក្រុម​​ចំណាត់​ថ្នាក់​លេខ​១ ​ដោយ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១ ម៉ឺន​ដុល្លារ។ តើ ១០ ក្រុម​ណា​នៅ​មណ្ឌល​ភ្នំពេញ?