ជម្រុះ​ Tiger Street Football Festival 2016 តាមខេត្ត ​​រក​ឃើញ​ហើយ​មុន​ជម្រុះ​នៅ​​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ

  • 2016-03-09 23:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Tiger Street Football Festival 2016 ​បាន​បើក​យុទ្ធនាការ​ជម្រុះ​​ពី​ ៤​ មណ្ឌល​ធំៗ​ក្នុង​​ប្រទេស​​ និង​​រក​ឃើញ​ក្រុម​ខ្លាំង​តាម​ខេត្ត​រួច​មក​​​ ​កម្មវិធី​​នឹង​​បន្ត​ចម្រាញ់​យក​ ១០​ ក្រុម​ខ្លាំង​ក្នុង​ចំណោម​ជិត១០០​ ក្រុម​ដែល​ដាក់​ពាក្យ​នៅ​រាជធានី​ភ្នំពេញ។ ​ការ​ចម្រាញ់​ ១០ ក្រុម​នេះ​នឹង​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ ពោល​ ១១ និង ១២ មីនា ​​ចុង​សប្ដាហ៍​នេះ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ ពិព័រណ៍​កោះ​ពេជ្រ។ ចំណែកជុំ​ផ្ដាច់ព្រ័ត្រ​ដែល​មាន​ ៣២​ ក្រុម​ប្រចាំ​មណ្ឌល​ទាំង​​៥​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣​ មីនា​ ដើម្បី​ស្វែង​​រក​ក្រុម​​ចំណាត់​ថ្នាក់​លេខ​១ ​ដោយ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១ ម៉ឺន​ដុល្លារ។ តើ ១០ ក្រុម​ណា​នៅ​មណ្ឌល​ភ្នំពេញ?

 

សកម្មភាពប្រកួត​នៅ​បាត់ដំបង​ចុង​សប្ដាហ៍​មុន

  ៥ ក្រុម​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​   យុវជន​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​A​​ , VILLA VEDICI , HURRICANE , កំពង់​ផែ​ស្វ័យ​យ័ត​ A​ , VATANAKVICHEA SCHOOL (A)   ៥​ ក្រុម​នៅ​មណ្ឌល​ខេត្ត​​កំពង់ចាម​   Inter KPC , Red Devil ​​, M.S Sport ​,កសិកម្ម​ ​ , ​Hour Sing Sport ​   ៧​ក្រុម​នៅ​មណ្ឌល​​ខេត្ត​សៀមរាប​   គីរីដងរែក A, LEGENDS CLASSIC FC, ​Siem Reap FC,​ C.I.D FC, ​Old ​Boys, Garuda FC និង​ គីរីដងរែក B   ​​​៥​ ប្រចាំ​ខេត្ត​ បាត់ដំបង​

  ​ FC Crown​, B.M.S Club,​ ធនាគារ​ស្រូវ​ Fox Zone (B) និង Tiger Night​   ​ គួរ​រំលឹក​បន្តិច​ថា​ ​ជើង​​ឯក​ទូទាំង​ប្រទេស​​ Tiger Street Football Festival 2015​ បាន​ទៅ​លើ​ VICTORY FC A ​ដែល​ទទួល​បាន​ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ​ ជើង​ឯករង​បាន​ទៅ​លើ​ OV MAL TRUE BRANDS   ​ដែល​ទទួល​បាន​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ​ និង​ លេខ៣​បាន​ទៅ​លើ​ ​​សម្ព័ន្ធ គ.ស.ន.ប.ក  ដែល​ទទួល​បាន​ទឹក​ប្រាក់ ២៥០០ ដុល្លារ។  

តើ​ឆ្នាំ​​នេះ​ ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់​​ ខាង​លើ​ធ្លាក់​ទៅ​លើ​ក្រុម​ណា? សូម​កុំ​ភ្លេច​​ តាម​ដាន​​ព្រឹត្តិការណ៍​ធំ​នេះ​ជា​មួយ​ Sabay ចាប់​ពី​ថ្ងៃ​ទី​ ១១ ដល់ ១៣​ មីនា ​២០១៦​ ​នៅ​​មជ្ឈមណ្ឌល​សន្និបាត​ និង​ ពិព័រណ៍​កោះពេជ្រ។ ​  

អត្ថបទ៖ ទាក់​ទង​ Tiger Street Football Festival 2016 សូម​ចុច​ត្រង់​នេះ...   ទស្សនាវីដេអូ៖

  អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី