OV MAL TRUE BRANDS អាចការពារ ជើងឯកនៅមណ្ឌលភ្នំពេញ
OV MAL TRUE BRANDS អាចការពារ ជើងឯកនៅមណ្ឌលភ្នំពេញ
ក្រោយវគ្គជម្រុះ Tiger Street Football Festival 2016 នៅមណ្ឌលភ្នំពេញរយៈពេលពីរថ្ងៃ ក្រុម OV MAL TRUE BRANDS អាចការពារជើងឯករបស់ខ្លួននៅមណ្ឌលនេះដោយយកឈ្នះ 3G FC ដោយលទ្ធផល ៣-១ នាវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះនៅកោះពេជ្រ។ ការតាំងចិត្តខ្ពស់ពីខាងដើម របស់ OV MAL TRUE BRANDS ពិតជាធ្វើបានសម្រេចមែន។ ចំណែក Victory Youth ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះ Rolling FC A ដោយលទ្ធផល ៣-២ ទាំងប្រផុតប្រផើយ ព្រោះត្រូវលេងដកគ្នាសល់ត្រឹមពីរនាក់ទល់ពីរនាក់ប៉ុណ្ណោះ ពេលស្មើ ២-២ ចប់ទាំងពីរតង់។