Victory Youth​ ស្នង​ Victory FC គ្រង​ជើង​ឯក​ Tiger Street Football Festival ឆ្នាំ​នេះ

  • 2016-03-14 03:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​​ក្រុម​ Victory FC មិន​អាច​ការពារ​តំណែង​ជើង​​ឯក​របស់​ខ្លួន​បាន ប៉ុន្តែ Victory Youth ជា​អ្នក​​ឡើង​កាន់​​ជើង​ឯក​ទូទាំង​ប្រទេស​​ជំនួស​ទៅ​វិញ​​​ក្នុង​កម្ម​វិធី​ Tiger Street Football Festival 2016 ​ក្រោយ​យក​ឈ្នះ​ OV MAL TRUE BRANDS​ ដោយ​លទ្ធផល ៣-១ នា​វគ្គ​ផ្ដាច់ព្រ័ត្រល្ងាច​នេះ។ ដូច្នេះ​រុញ​ច្រាន​ ឲ្យ​ OV MAL TRUE BRANDS​ ដែល​ជា​ជើង​ឯក​​​​មណ្ឌល​ភ្នំពេញ​​ពីរ​ឆ្នាំ​ជាប់​គ្នា​ ក្លាយ​ជា​ជើង​ឯក​រង​​ទូទាំង​ប្រទេស​ពីរ​ឆ្នាំ​ជាប់​គ្នា​​ដដែល​​ពោល​ ឆ្នាំ​ ២០១៥ និង​ ២០១៦​ នេះ។

 

​​​​  មុន​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាង​លើ​ Victory Youth​ បាន​​ទម្លាក់​ Rolling FC A ដោយ​លទ្ធផល​ ៣-១​ ខណៈ​ដែល​ OV MAL TRUE BRANDS​ ​ទម្លាក់ Villa VDC មក​ពី​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ដោយ​លទ្ធផល​ ​៧-១។ ​ចំណែក​ ចំណាត់​ថ្នាក់​លេខ​ ៣​​បាន​​លើ​ Villa VDC ក្រោយ​យក​ឈ្នះ Rolling FC A​​​ ដោយ​លទ្ធផល​ ៣-១។ ​

 

សកម្មភាព​ប្រកួត​រវាង Victory Youth (ខៀវ) និង Ov Mal True Brands ( លឿង)

 

​សូម​រំលឹក​​បន្តិច​ថា​នេះ​ជា​ឆ្នាំ​ទី​ ៤ ហើយ​ដែល​​ក្រុម​ហ៊ុន​ស្រាបៀរ​ ថៃហ្គ័រ​រៀប​ចំ​​ព្រឹត្តិការណ៍ Tiger Street Football Festival ​​ក្នុង​គោល​បំណង​រួម​ចំណែក​បំផុស​ចលនា​កីឡា​​បាល់ទាត់​ និង​ ​ធ្វើ​ឲ្យ​យុវជន​បង្ហាញ​​​​បច្ចេកទេស​ និង សក្ដានុពល​របស់​ខ្លួន។​ ​ឆ្នាំ​ ២០១៦​​នេះ​មាន​​ក្រុម​ចូល​រួម​​រហូត​ដល់​ប្រមាណ ៣១០​ ក្រុម​ទូទាំង​ប្រទេស​មុន​ឈាន​​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ​​នា​ថ្ងៃ​ទី ១៣ មីនា ក្រោយ​ជម្រុះ​តាម​​​​ ៥ មណ្ឌល​ធំ​​តាំង​ពាក់​កណ្ដាល​ខែ កុម្ភៈ មក។ គួរ​​បញ្ជាក់​ថា ជើង​ឯក​ឆ្នាំ​​២០១៣ គឺ​​ អាណាចក្រ​បៃតង ​ជើងឯក​រង ​ក្រុម​ Green Youth និង​លេខ Khmer Super Red ។ ជើង​ឯក​ឆ្នាំ​​២០១៤ ​​ក្រុម​ដាញ៉ែល ​​ជើងឯក​រង​​​​ អាណាចក្រ​បៃតង​ ​​និង​ លេខ​៣​បាន​លើ​ក្រុម Chalo FC។ ជើង​ឯក​ឆ្នាំ​​២០១៥ ​​បាន​លើ​ VICTORY FC A ​ជើង​ឯក​រង​​ក្រុម​ OV MAL TRUE BRANDS ​និង លេខ​ ៣ ​​សម្ព័ន្ធ គ.ស.ន.ប.ក៕

 

ប្រាក់​រង្វាន់​​​ទូទាំង​ប្រទេស​​មាន​ដូច​ខាង​ក្រោម៖  

​ក្នុង​បិទ​បញ្ចប់​ប្រគល់​រង្វាន់ ​រួម​​មាន​​ឯកឧត្ដម គីម រិទ្ធី អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​​លោក Artem Zyabkin ​នាយក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជ​កម្ម​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ​និង ​លោក​ស្រី ​សេនឌ្រៀន ឌឺការ៉ា​ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុម​ហ៊ុន​​ស្របៀរ​ថៃហ្គ័រ​ជា​ដើម។ -​លេខ​១​ទទួល​បាន​ ​១០០០០ ដុល្លារ -លេខ​២​ទទួល​បាន​​ ​៥០០០ ដុល្លារ ​ -លេខ៣​ទទួល​បាន ២៥០០ ដុល្លារ -លេខ​៤​ទទួល​បាន ១០០០ ដុល្លារ ​-អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ទទួល​បាន ​៥០០ ដុល្លារ -អ្នក​ចាំ​ទី​​ឆ្នើម​ទទួល​បាន ​៥០០ ដុល្លារ

 

 
 
 

 

អត្ថបទទាក់ទង Tiger Street Football Festival 2016 សូម​ចុច​ត្រង់​នេះ...

 

 

អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី