តារា​ចម្រៀង​ជួរ​មុខ​ផ្សារភ្ជាប់​​ Tiger Street Football Festival 2016 ទើប​បញ្ចប់​យប់​មិញ

  • 2016-03-14 18:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiger Street Football Festival 2016 ត្រូវ​បាន​បញ្ចប់​ត្រឹម​​យប់មិញ​​ថ្ងៃ​​អាទិត្យ​ទី ១៣​ មីនា ​នៅ​​​​មជ្ឈមណ្ឌល​សន្និបាត​ និង​ ពិព័រណ៍​កោះពេជ្រ​ បន្ទាប់​​​ដំណើរ​ការ​ជម្រុះ​តាំងពី​​ពាក់​កណ្ដាល​ខែ​ ​កុម្ភៈ​ មក ដែល​ក្នុង​នោះ​តារា​ចម្រៀង​លំដាប់​ជួរ​​​​នៅ​កម្ពុជា​​ដូច​ជា​​ ឱក​ សុគន្ធកញ្ញ​ ខេមរៈ សិរីមន្ត​ ​ឆន សុវណ្ណរាជ ឆាយ វិរៈយុទ្ធ ខាន់ ជេមស៍​ ខេម សុគន្ធ នីសា អ៊ី វ៉ា វ៉ាន់ នីឡា សុខ សីឡាលីន​ ណុប បាយ៉ារិទ្ធ ​សួស វីហ្សា​ ពេជ្រ សោភា ទេព បូព្រឹក្ស​ ​ប៊ុន សីហា​ និង នី រតនា ជា​ដើម​សុទ្ធ​តែ​​បាន​ផ្សារភ្ជាប់​ទៅ​សកម្មភាព​​ប្រកួត​កីឡា​ដ៏​ធំ​មួយ​នេះ។

 

 

ថ្លែង​ស្រដៀង​គ្នា​នៅ​លើ​ឆាក​​ ​ម្នាក់ៗ​សុទ្ធ​តែ​រីករាយ​​ក្នុង​ការ​ចូល​រួម​​នៃ​ការ​​ប្រគំ​តន្ត្រី​​ដែល​​រៀប​ចំ​​ឡើង​ដោយ​ក្រុម​ហ៊ុន ស្រាបៀរ​ថៃហ្គ័រ​​ឆ្នាំ​នេះ។ ​មួយ​វិញ​ តារា​​ចម្រៀង​ទាំង​​អស់​បាន​រួម​ចំណែក​យ៉ាង​ផុសផុល​ចំពោះ​យុទ្ធនា​ការ​ប្រកួត​មិន​ថា​​នៅ​​តាម​​​​ដូច​ ខេត្ត​ព្រះសីហនុ ​កំពង់​ចាម​ សៀមរាប បាត់ដំបង​ និង​ ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជួយ​ជំរុញ​ ឲ្យ​ យុវវ័យ​​​ចូល​រួម​លេង​កីឡា​ដើម្បី​សុខភាព ​​ដើម្បី​ចៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​អំពើ​សង្គម​ស្អប់ខ្ពើម និង វៀរចាក​ពី​គ្រឿង​ញៀន។ មិន​ត្រឹម​តែ​ជា​សារ​អប់រំ​ដល់​យុវជន​ តារា​ចម្រៀង​​មាន​កេរ្តិ៍​​ បោះ​សំឡេង​ទាំង​អស់​បាន​ថ្លែង​អំណរ​គុណ​ដល់​​​​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ ដែល​បាន​រៀប​ចំ​ព្រឹត្តិ៍​​ដ៏​អស្ចារ្យ​នេះ​ ហើយ​ពួក​គេ​​បាន​លើក​ទឹក​ចិត្ត​​​​ឲ្យ​ក្រុម​ហ៊ុន​បន្ត​សកម្មភាព​លើក​ស្ទួយ​កីឡា​បាល់ទាត់​នេះ​​បន្ថែម​ទៀត​នា​ឆ្នាំ​ខាង​មុខ។ ​

 

  ​ ​នេះ​ជា​ឆ្នាំ​ទី​ ៤ ហើយ​ដែល​​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ក្រោម​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា បាន​រៀប​ចំ​​ព្រឹត្តិការណ៍​ Tiger Street Football Festival ​​ឡើង​ក្នុង​គោល​បំណង​បំផុស​ចលនា​កីឡា​​បាល់ទាត់​ និង​ ​ផ្ដល់​ឱកាស​​ឲ្យ​យុវជន​​បង្ហាញ​​​​បច្ចេកទេស​​ សមត្ថភាព​ ​រួម​ទាំង​សក្ដានុពល​របស់​ខ្លួន។​ ឆ្នាំ​ ២០១៦​​នេះ​មាន​​ក្រុម​ចូល​រួម​​រហូត​ដល់​ប្រមាណ​ ៣១០​ ក្រុម​ទូទាំង​ប្រទេស​មុន​ឈាន​​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ​ម្សិលមិញ។ លើស​ពី​ការ​ប្រកួត​​ ក្រុម​ហ៊ុន​បាន​អញ្ជើញ​តារា​លំដាប់​ពិភព​លោក​​មក​ចែករំលែកបទ​ពិសោធន៍​ដល់​កីឡាករ​យុវជន​កម្ពុជា​​ទៀត​ផង។ ឆ្នាំ​នេះ​ ក្រុម​ហ៊ុន​ស្រាបៀរ​ ថៃហ្គ័រ​ បាន​អញ្ជើញ ​ជើង​ឯក​លំដាប់​ពិភព​លោក​ផ្នែក​ Free Style ​ពីរ​រូប​​មក​ចែក​រំលែក​ការ​​លេង​បាល់​ Free Style គឺ Melody Donchet និង Moss Wassim៕

 

Melody Donchet សម្ដែង​លើ​ឆាក

 
 

Moss Wassim សម្ដែង​លើ​ឆាក

 
 
 
 
 
 

 

 
  អត្ថបទទាក់ទង Tiger Street Football Festival 2016​ សូម​​ចុច​ត្រង់​នេះ...   ​ អត្ថបទ៖ ស្រណោះ រូបថត៖ Phearun Rainz, Tiger Beer ​
អត្ថបទថ្មី