Man Utd ត្រូវចំណាយជាង២១លានដុល្លារក្នុង១ឆ្នាំ បើចង់បាន Ramos
- 2015-06-24 15:54:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ត្រូវចំណាយជាង២១លានដុល្លារក្នុង១ឆ្នាំ បើចង់បាន Ramos
ចន្លោះមិនឃើញ
ក្លិប Manchester United នឹងត្រូវផ្ដល់ប្រាក់បៀវត្សរ៍ជាង២១លានដុល្លារក្នុងមួយឆ្នាំដល់កីឡាករ Sergio Ramos ប្រសិនបើបិសាចក្រហមពិតជាចង់បានខ្សែការពាររូបនេះពី Real Madrid មែននោះ។
Ramos មិនសប្បាយចិត្ត និងចង់ចាកចេញពីក្រុម Real Madrid ដោយសារតែរូបគេបានទទួលប្រាក់ប្រចាំឆ្នាំតែ៨លានអឺរ៉ូប៉ុណ្ណោះ ពោលគឺតិចជាងខ្សែការពារល្បីៗផ្សេងទៀត ដែលសុទ្ធតែបានលើស១០លានអឺរ៉ូ។ ដោយហេតុនេះ ប្រសិនបើ Man Utd ទិញរូបគេពីអធិរាជសបាន នោះខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវតែបានប្រាក់ប្រចាំឆ្នាំច្រើនជាងនៅ Real ពោលគឺអាចដល់ទៅ១៣,៥លានផោន ឬទទួលបាន ២៦ម៉ឺនផោនក្នុងមួយសប្ដាហ៍។
យ៉ាងណាមិញ នេះគ្រាន់តែជាអ្វីដែល Man Utd នឹងត្រូវធ្វើពេលទិញបាន Ramos តែប៉ុណ្ណោះ ប៉ុន្តែពេលនេះខាងក្លិបទាំងពីរនៅពិចារណារៀងខ្លួននៅឡើយទេ ព្រោះលោក Rafa Benitez ក៏មិនចង់ឱ្យខ្សែការពារវ័យ២៩ឆ្នាំរូបនេះចាកចេញពីក្លិបដែរ ។ អតីតកីឡាករ Sevilla ខាងលើនេះ នឹងជួបភ្នាក់ងារទីផ្សាររបស់គេនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដើម្បីសម្រេចពីអនាគតរបស់ខ្លួនឱ្យពិតប្រាកដថាគួរទៅ Man Utd ឬនៅ Real Madrid បន្ត៕
ចុចអាន៖ កីឡាករណាខ្លះជាមិត្តល្អនឹងគ្នាក្នុងពិភពបាល់ទាត់ ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail