ដី​ទំហំ​ជាង​​​ពាក់​កណ្ដាល​​ប្រទេស​កម្ពុជា ​ដាក់​លក់​នៅ​អូស្ត្រាលី​ក្នុង​តម្លៃ...

  • 2015-06-24 18:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដី​ទំហំ​ជាង ១០​លាន​ហិចតារ ឬ​ប្រមាណ ១០១៤១១​គីឡូម៉ែត្រ​ក្រឡា ​ដែល​ស្មើ​នឹង​ជាង​​ពាក់​កណ្ដាល​ផ្ទៃដី​ប្រទេស​កម្ពុជា ត្រូវ​ដាក់​លក់​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​តម្លៃ ៣២៥​លាន​ដុល្លារ ដែល​ជា​ការ​លក់​អចលនទ្រព្យ​ធំ​បំផុត​លើ​ផែនដី។

 

 

ដី​ធ្លី​ឯក​ជន​ដ៏​ធំ​នេះ ជា​កម្មសិទ្ធិ​របស់​ត្រកូល​ជនជាតិ​អូស្ត្រាលី ដែល​​មាន​ប្រវត្តិ​កាន់កាប់​ត​គ្នា​មក ៥​ជំនាន់​ហើយ។ ម្ចាស់​កម្មសិទ្ធិ​ជំនាន់​ចុង​ក្រោយ​គេ ដែល​កំពុង​កាន់​កាប់​នា​ពេល​បច្ចុប្បន្ន បាន​សម្រេច​ចិត្ត​ដាក់​លក់​អចលនទ្រព្យ រួម​មាន​ទាំង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ធំ​ជាង​គេ​លើ​ផែន​ដី​ផង​ដែរ។

 

ការ​ប្រមូល​ផ្ដុំ​ដី​ធ្លី​​ដ៏​ធំ​នៅ​ក្នុង​តំបន់​​ដាច់​ស្រយាល​នេះ កើត​ឡើង​តាំង​ពី​ជាង ១០០​ឆ្នាំ​មុន ដោយ​អ្នក​ចម្ការ​ដ៏​ល្បី​ល្បាញ​របស់​អូស្ត្រាលី​ឈ្មោះ Sidney Kidman។ ក្រោយ​គ្រប់​គ្រង​អស់​ច្រើន​ជំនាន់​មក ដែន​ដី​កម្មសិទ្ធិ​ឯក​ជន​ដ៏​ធំ​នេះ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​មនុស្ស​ម្នាក់ ក្នុង​ចំណោម​អ្នក​ដេញ​ថ្លៃ ៣០​នាក់​មក​ពី​ជុំ​វិញ​ពិភពលោក នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

 

ផែន​ទី​បង្ហាញ​ពី​ផ្ទៃដី​ឯកជន​ធំ​ជាង​គេ​លើ​លោក

 

មាន​មនុស្ស​ត្រឹម ១៥០​នាក់​ប៉ុណ្ណោះ ដែល​កំពុង​រស់​នៅ​លើ​ដែន​ដី​ជាង ១០​លាន​ហិចតា ដែល​សុទ្ធតែ​ជា​បុគ្គលិក​កសិដ្ឋាន​ចិញ្ចឹម​សត្វ។ ម្ចាស់​កម្មសិទ្ធិ​ដី មាន​បំណង​​ចង់​ដេញ​ថ្លៃ​​ដី​​នេះ ក្នុង​តម្លៃ​យ៉ាង​តិច ៣២៥​លាន​ដុល្លារ។ ការ​ដេញ​ថ្លៃ​អចលនទ្រព្យ​ធំ​ជាង​គេ​លើ​លោក នឹង​បញ្ចប់​​នៅ​ខែ​សីហា​ខាង​មុខ៕

 

 

 

 

 

ចុចអាន៖ ភ្នំ​​ខ្ពស់​ជាង​គេ​លើ​លោក​រំកិល​ ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី