៤យ៉ាង ដើម្បីចងចាំមេរៀនបានល្អ
- 2015-06-24 22:28:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤យ៉ាង ដើម្បីចងចាំមេរៀនបានល្អ
ចន្លោះមិនឃើញ
ការចងចាំនូវអ្វីដែលបានរៀនថ្មីៗ ឬមេរៀនដែលរៀនរួចហើយជាយូរឆ្នាំ មិនមែនជារឿងងាយស្រួលនោះឡើយ។ មានមនុស្សមិនតិចនោះទេ ដែលជួបបញ្ហាភ្លេចភ្លាំង រៀនមិនសូវចាំ។ តើធ្វើដូចម្ដេចដើម្បីចងចាំបាននូវមេរៀនបានល្អ? សាកល្បងវិធីសាស្ត្រ៤យ៉ាងខាងក្រោមនេះ៖
១. ព្យាយាមចងចាំដោយប្រើរបស់ជំនួយ
ត្រង់មេរៀនខ្លះ ដែលពិបាកក្នុងការឲ្យយើងចាំ យើងអាចប្រើរបស់ជំនួយដើម្បីឲ្យងាយស្រួលចាំ។ ការប្រើក្រដាសមេរៀនតូចៗធ្វើជាកាតសម្រាប់ដាក់តាមខ្លួនដើម្បីរំលឹកមេរៀន ក៏ជាវិធីមួយដែលជួយជំរុញឲ្យអ្នកព្យាយាមរំលឹកមេរៀន និងចងចាំបានច្រើននោះដែរ។ ប្រិយមិត្តអាចស្រមៃរករបស់ជំនួយផ្សេងទៀតក្រៅពីនេះក៏បាន។
២. ព្យាយាមកត់ត្រាទុក
ការសរសេរឡើងវិញគឺជាវិធីមួយដែលជួយឲ្យចាំមេរៀនបានយ៉ាងប្រសើរ ជាជាងការទុកចិត្តលើការចងចាំរបស់អ្នក។ អ្វីដែលបានឃើញ បានរៀន អ្នកអាចកត់ត្រាវាទុកបាន ដោយវាមានភាពងាយស្រួលចាំ។
៣. បង្រៀនឬបង្ហាត់បង្ហាញទៅអ្នកដទៃ
ជាការប្រសើរបំផុត និងជួយឲ្យអ្នកចងចាំមេរៀនបានយ៉ាងល្អ តាមរយៈការបង្រៀនឬបង្ហាត់បង្ហាញទៅកាន់មិត្តភក្តិឬពន្យល់បង្ហាញពួកគេនូវអ្វីដែលបានរៀន។ អ្នកនឹងចងចាំមេរៀនបានយ៉ាងល្អពីការធ្វើជាអ្នកបង្ហាត់បង្ហាញនេះ ដោយវាជួយរំលឹកអ្នកឡើងវិញពីអ្វីដែលបានរៀនរួច។
៤. រំលឹក និងអនុវត្ត
ការរំលឹក និងឧស្សាហអនុវត្ត គឺជារឿងមួយប្រសើរបំផុតដែលជួយឲ្យចាំមេរៀនបានយ៉ាងល្អ។ ការអនុវត្ត និងរលឹកជារៀងរាលថ្ងៃជួយឲ្យចងចាំមេរៀនបាន និងមិនងាយភ្លេច៕
ចុចអាន៖ ល្បិចលួងកូនតូចឲ្យដេកត្រឹមពេលតិចជាង១នាទី ដោយប្រើក្រដាស
ប្រែសម្រួល៖ មាន រតនា ប្រភព៖ businessinsider