រក​ឃើញ​អ្នក​ស្នង​តំណែង​តួ​​ Spider-Man ​​វគ្គ​ថ្មី​​ហើយ

  • 2015-06-25 00:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​​ Sony Pictures ​និង​ Marvel​ បាន​ចេញ​មក​ប្រកាស​ថា​តារា​សម្ដែង​អង់គ្លេស​​វ័យ​ក្មេង Tom Holland​ នឹង​ត្រូវ​មក​ជំនួស​តារា​សម្ដែង​ Andrew Garfield​ ដើម្បី​​ដើរ​តួ​ជា​​ Spider-Man វគ្គ​ថ្មី។

 

បើ​តាម​ប្រធាន​ក្រុមហ៊ុន Sony Pictures Motion Pictures Group បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ​"ពួក​យើង​បាន​មើល​តារា​សម្ដែង​វ័យ​ក្មេង​មាន​ទេពកោសល្យ​ជា​ច្រើន​ ​​ប៉ុន្តែ​ការ​សាក​ល្បង​នៃ​ការ​ថត​របស់​ Tom ​មាន​ចំណុច​ពិសេស​ជា​ច្រើន"។

 

 

ក្រុមហ៊ុន​ Sony Pictures ​និង​ Marvel​ រួម​ទាំង​ ផលិតករ​លោក​ Kevin Feige ​និង​ Amy Pascal បាន​ចំណាយ​ពេល​ជា​ច្រើន​​​ដើម្បី​ស្វែងរក​តួ​នៅ​ជុំវិញ​ពិភពលោក​​ក្នុង​ការ​សម្ដែង​ជា​តួ ​Spider-Man ​វគ្គ​ថ្មី។ ទោះជាយ៉ាងណាក៏ដោយ​​បេសកកម្ម​ក៏បាន​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​ការ​សម្ដែង​​​​របស់​តារា​វ័យ​១៩​ឆ្នាំ ​Tom Holland​ ក្នុង​រឿង​ “The Impossible”,​ “Wolf Hall” ​និង​រឿង​ថ្មី​របស់​គេ​មួយ​ទៀត​គឺ ​“In the Heart of the Sea”។

 

បន្ថែម​ពី​លើ​ការ​ជ្រើសរើស​តួ​ Spider-Man​ ថ្មី​ ​ ម្ចាស់​ផលិតករ​រឿង​ក៏​បាន​ស្វែងរក​តួ​ថ្មីៗ​ផ្សេង​​ទៀត​បន្ថែម​ផង​ដែរ ​​​និង​បាន​ឲ្យ​​លោក​ Jon Watts ​​ជា​អ្នក​​​​ដឹក​នាំ​រឿង​ Spider-Man​ វគ្គ​ថ្មី។

 

ចំពោះ​រឿង​ Spider-Man វគ្គ​ថ្មី​នេះ​នឹង​ត្រូវ​បញ្ចាំង​ជា​លក្ខណៈ​ IMAX ​និង​ 3D ​នៅ​ថ្ងៃ​ទី​២៨ ​​ខែ​កក្កដា ​ឆ្នាំ​២០១៧​ខាង​មុខ៕

 

អាន៖ អ្នក​និពន្ធ​ចម្រៀង​ក្នុង​រឿង​កប៉ាល់​ Titanic ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖ ​mirror

​​​​​​