Copa America៖ ឈីលី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ ក្រោយ​ឈ្នះ​អ៊ុយរុយហ្គាយ

  • 2015-06-25 16:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ម្ចាស់​ផ្ទះ​ឈីលី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ដែល​មាន​គ្នា​ត្រឹម​៩​នាក់ (Cavani និង Fucile  កាត​ក្រហម) ​ដោយ​លទ្ធផល ១-០ ​អម្បាញ់មិញ​នេះ។

 

 

ក្រុម​ជម្រើស​ជាតិ​ឈីលី​មិន​ធ្វើ​ឱ្យ​បាក់​មុខ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ឡើយ​ក្នុង​ការ​ប្រកួត​ជាមួយ​អ៊ុយរុយហ្គាយ​នេះ ដោយ​បើក​ការ​វាយ​សម្រុក​តាំង​ពី​បើក​ឆាក​ដំបូង ប៉ុន្តែ​មិន​ទាន់​អាច​ទម្លាយ​សំណាញ់​ទី​បាន​ទេ​នៅ​តង់​ទី​មួយ ​ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​អ៊ុយរុយហ្គាយ​បាត់​បង់​កីឡាករ Edinson Cavani ម្នាក់​សិន​នៅ​នាទី​៦៣ (កាត​លឿង​២ដង) ​ទើប​អាច​បំបែក​កំពែង​ការពារ​បាន​សម្រេច​នៅ​នាទី​៨១ ​ដោយ​ខ្សែ​ការពារ Isla ស៊ុត​មួួ​យ​ជើង​ទម្លុះ​ខ្សែការពារ​៤​នាក់។

 

 

ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ក្រុម​ទាំង​ពីរ​នៅ​តែ​វាយ​សម្រុក​គ្នា​មិន​ឈប់​ឈរ​សោះ រហូត​ដល់​នាទី​៨៨​ក៏​បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ Jorge Fucile ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Copa America ​ច្រើន​ជាង​គេ​ ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ម្នាក់​ទៀត បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ពីរ​ដង​ដែរ។ ចប់​ការ​ប្រកួត​ម្ចាស់​ឈ្នះ​ឈីលី​ឈ្នះ​អ៊ុយរុយហ្គាយ​ ១-០ ​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ៕

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail