ទាយ​លមើល៍​ Shakira ​​ចេះ​និយាយ​ប៉ុន្មាន​ភាសា?

  • 2015-06-25 18:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​ដើម​កូឡុំប៊ី​ Shakira ​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​ជា​តារា​ពូកែ​​ក្បាច់​រាំក្បាច់​​គ្រវី​ត្រគាក​យ៉ាង​ល្វត​ល្វន់។​ អ្វី​ដែល​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ភរិយា​របស់​តារា​បាល់​ទាត់​ Gerard Piqué ​អាច​និយាយ​បាន​បាន​ដល់​ទៅ​៤​ភាសា។ ​ទាយ​សាក​មើល​ភាសា​ណា​ខ្លះ​ដែល​អាច​និយាយ​បាន​ស្ទាត់​ជំនាញ?

 
 

បើ​តាម​ការ​ស្ទាប​ស្ទង់​មតិ​របស់​អ្នក​គាំទ្រ​មាន​ចំនួន​ ៤៣%​ គិត​ថា​តារា​វ័យ​៣៨​ឆ្នាំ​អាច​និយាយ​បាន​៣ភាសា​​យ៉ាង​ស្ទាត់​ជំនាញ។​ រីឯ​ ២១%​ផ្សេង​ទៀត​បាន​ទាយ​ថា​ ម្ចាស់​បទ​ Waka Waka ​មាន​សមត្ថភាព​និយាយ​បាន​៥​ ភាសា ​និង​ ៣៦%​នៃ​អ្នក​គាំទ្រ​បាន​ទាយ​ត្រូវ​ថា​នាង​អាច​និយាយ​បាន​៤ ​ភាសា។ ​ចំពោះ​៤​ភាសា​ដែល​តារា​កូន​ពីរ​អាច​ប្រើ​បាន​យ៉ាង​ស្ទាត់​ជំនាញ​មាន​ដូចជា​ អង់គ្លេស ​អេស្ប៉ាញ ព័រទុយហ្គាល់ ​​និង​ អ៊ីតាលី។​ ខណៈ​ដែល​នាង​អាច​និយាយ​ភាសា​បារាំង​បាន​តិចតួច​ផង​ដែរ។

 

តើ​ចម្លើយ​របស់​ប្រិយមិត្ត​ត្រូវ​ឬ​​ខុស?

 

អាន៖ ​ រក​ឃើញ​អ្នក​ស្នង​តំណែង​តួ​​ Spider-Man ​​វគ្គ​ថ្មី​​ហើយ

 

ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ ​wetpaint​​​​​