Real Madrid ​មិន​លក់ Ramos ​ឱ្យ Man Utd ​ក្នុង​តម្លៃ​៥៥​លាន​ដុល្លារ​

  • 2015-06-26 20:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Real Madrid ​បាន​បដិសេធ​មិន​ព្រម​លក់​កីឡាករ Sergio Ramos ​ឱ្យ​ទៅ​ក្លិប Manchester United ​ក្នុង​តម្លៃ​៥៥​លាន​ដុល្លារ​អាមេរិក​ទេ ពោល​គឺ​នៅ​ក្នុង​ស្ថានការណ៍​ចរចា​គ្នា​នៅ​ឡើយ។

 

 

Ramos ​បាន​ត្រលប់​មក​ពី​វិស្សមកាល​របស់​គេ​វិញ​ភ្លាម​ៗ ដើម្បី​ចរចា​ និង​សម្រេច​ពី​អនាគត​ជាមួយ​ Real Madrid ​ឱ្យ​បាន​មុន​ដំណើរ​ប្រកួត​មិត្តភាព​របស់​អធិរាជ​ស​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ និង​ចិន​ នៅ​ថ្ងៃ​ទី​១០ ​ខែ​កក្កដា​ខាង​មុខ​នេះ។ ខណៈ​ដែល​ការ​ចង់​ចាកចេញ​របស់ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ខាង​បិសាច​ក្រហម​ដាក់​តម្លៃ​ខ្លួន​លើក​ដំបូង ៥៥​លាន​ដុល្លារ​អាមេរិក​ទៅ Real ​រួច​ហើយ​ដើម្បី​នាំ​ខ្សែ​ការពារ​រូប​នេះ​មក​លេង​នៅ Old Trafford ។

 

ចំពោះ​តម្លៃ​ដែល​ Man Utd ​ស្នើ​លើក​ដំបូង​នេះ​ដែរ ត្រូវ​បាន​ខាង​ក្រុម Real Madrid ​ច្រាន​ចោល​ទៅ​ហើយ ដោយ​សំអាង​ថា​ទឹក​ប្រាក់​៥៥​លាន​ដុល្លារ​អាមេរិក​មិន​សក្ដិសម​ជាមួយ​សមត្ថភាព​របស់ Ramos ​ឡើយ។

 

ទោះ​ជា​យ៉ាង​ណា​ក្ដី បិសាច​ក្រហម​នៅ​តែ​ជា​ក្លិប​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ដដែល ប្រសិន​បើ​ Real Madrid ​ពិត​ជា​ចង់​លក់​អតីត​កីឡាករ Sevilla ​ខាងលើ​នេះ​មែន ​ព្រោះ​ថា​អធិរាជ​ស​ក៏​ចង់​បាន​អ្នក​ចាំ ទី​ De Gea ​ពី​ក្រុម​ Man Utd ​វិញ​ដែរ ដូច្នេះ​មាន​តែ​ការ​ដោះដូរ​គ្នា​ ទើប​ធ្វើ​ឱ្យ​អ្វី​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​បាន​ស្រួល។

 

Ramos ​ជា​កីឡាករ​ដែល​លេង​ឱ្យ​ក្លិប​ Real Madrid ​តាំង​ពី​ឆ្នាំ​២០០៥ ហើយ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ រូប​គេ​អាច​ជួយ​ក្លិប​ឈ្នះ​ពាន​ជា​ច្រើន​ដូចជា UEFA Champions League ​១​ដង , UEFA Super Cup ​១​ដង , FIFA Club World Cup ​១​ដង , La Liga ​៣​ដង , Copa del Rey ​២​ដង​និង​ Spanish Super Cup ​២​ដង៕

 

 ចុចអាន៖ វិភាគ៖ តើ Ramos ​កំពុង​តែ​យក Man Utd ​ជា​ខ្នង​ដើម្បី​ចរចា​ឡើង​លុយ​ Real Madrid ឬ​យ៉ាងណា​?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី