នារីលក់ទំនិញអនឡាញចាយសម្រស់ ទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់
- 2015-06-30 17:36:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីលក់ទំនិញអនឡាញចាយសម្រស់ ទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់
ចន្លោះមិនឃើញ
ដើម្បីឲ្យអាជីវកម្មអនឡាញដំណើរការបានល្អ មានអតិថិជនច្រើនកុម្ម៉ង់ទិញមិនដាច់ គេបានប្រើវិធីសាស្ត្របង្ហោះរូបស្រីស្អាតដើម្បីឲ្យមានភាពទាក់ទាញ។ យ៉ាងណាមិញ ម្ចាស់ហាងទំនិញអនឡាញម្នាក់ បានប្រើសម្រស់ផ្ទាល់ខ្លួនដើម្បីទាក់ទាញអ្នកគាំទ្រ ដោយមិនចាំបាច់ចំណាយប្រាក់ជួលតារាម៉ូដែលឡើយ។
សារព័ត៌មាន Lollipop របស់ប្រទេសសិង្ហបុរី បានចុះផ្សាយថានារីរូបស្រស់ឈ្មោះ Gatita Yan ជាជនជាតិម៉ាឡេស៊ី និងជាម្ចាស់ហាងទំនិញអនឡាញមួយកន្លែង។ ដោយសារសម្រស់ដ៏ទាក់ទាញ នាងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍។
ម្ចាស់ហាងទំនិញអនឡាញរូបស្រស់ Gatita Yan បានបង្ហោះរូបថតជាប្រចាំតាមបណ្ដាញសង្គមហ្វេសប៊ុក។ ដោយសាររូបថតស្អាតៗដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យមនុស្ស ៤៥០០០នាក់ ចុច follow នាងនៅលើបណ្ដាញសង្គមយក្សមួយនេះ៕
ចង់ដឹងថាស្អាតយ៉ាងណា សូមទស្សនារូបភាពរបស់នាងខាងក្រោម៖
ចុចអាន៖ ស្រីស្អាតម្ចាស់ Blog មួយនៅម៉ាឡេស៊ី Fan ថាស្អាតមិនធម្មតា
ចុចអាន៖ ពិធីការិនីឧតុនិយមកំពូលសម្រស់ ល្បីផ្អើលប្រុសៗនៅម៉ិកស៊ីកូ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Lollipop