ខ្សែ​បម្រើប្រេស៊ីល​របស់​ Spurs ​ម្នាក់​ ផ្លាស់​ទៅ​លេង​នៅ​​​ចិន

  • 2015-06-30 22:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លិប Guangzhou ​របស់​​ចិន ​បាន​ទិញ​យក​ខ្សែ​បម្រើ Paulinho ​របស់​ក្លិប Tottenham Hotspur ​ជា​ផ្លូវ​ការ​ហើយ ក្នុង​តម្លៃ​៩,៩​លាន​ផោន (១៥,៥​លាន​ដុល្លារ) កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។

 

 

Guangzhou Evergrande ​ជា​ក្លិប​បាល់ទាត់​លេង​នៅ​លីក​កំពូល​ចិន Chinese Super League ​​ហើយ​មាន​លោក Luiz Felipe Scolari ​ជា​អ្នក​ចាត់​ការ​ថ្មី​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៥​នេះ។ ក្រោយ​ពេល​បាន​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​ក្លិប​ Guangzhou ​ភ្លាម អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ស្វែង​រក​ទិញ​កីឡាករ​ថ្មី​ៗ​នៅ​អឺរ៉ុប​មក​រួម​ក្រុម​ភ្លែត ដោយ​អ្នក​ទី​មួយ​នោះ​គឺ​កីឡាករ Paulinho ​របស់​ក្រុម​ Spurs។ ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ នឹង​​​ពាក់​អាវ​លេខ​៤៨។

 

កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​ ចូល​រួម​ជាមួយ Spurs ​តាំង​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​សូវ​ជា​បាន​ចូល​លេង​ប៉ុន្មាន​ទេ ពោល​គឺ​រយៈ​ពេល​២​រដូវ​កាល​មក​នេះ រូប​គេ​បង្ហាញ​ខ្លួន​បាន​តែ​៤៥​ប្រកួត​ប៉ុណ្ណោះ​ និង​រក​គ្រាប់​បាល់​បាន​៥​គ្រាប់៕

 

ចុចអានកុមារា​១១​ឆ្នាំ​ម្នាក់ ធ្វើ​ឱ្យ Arsenal, Chelsea ​និង​ Spurs ​ប្រជែង​គ្នា​យក

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal