៤ចំណុច លួងចិត្តគូស្នេហ៍កុំឲ្យប្រចណ្ឌ
- 2015-07-01 15:18:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុច លួងចិត្តគូស្នេហ៍កុំឲ្យប្រចណ្ឌ
ចន្លោះមិនឃើញ
អ្នកមានស្នេហាប្រាកដជាធ្លាប់ឆ្លងកាត់រឿងរ៉ាវប្រចែប្រចណ្ឌ ព្រោះវាជារឿងដែលពិបាកនឹងជៀសផុតណាស់ក្នុងជីវិតគូស្នេហ៍។ អារម្មណ៍ប្រចណ្ឌ កើតចេញពីអារម្មណ៍ស្រលាញ់ តែពេលខ្លះវាអាចធ្វើឲ្យស្នេហាប្រេះស្រាំ បើអ្នកបណ្ដែតបណ្ដោយ មិនដោះស្រាយ។ ជាក់ស្ដែង ប្រសិនបើដៃគូរបស់អ្នកប្រចណ្ឌ អ្នកគួរចេះលួងលោមឲ្យគេស្ងប់ចិត្តវិញ។ ខាងក្រោមនេះជាចំណុចមួយចំនួន ដែលអាចដោះស្រាយស្ថានការណ៍បាន៖
១. បង្ហាញពីហេតុផលដោយស្មោះត្រង់
នៅពេលគេឃើញអ្នកនៅជាមួយអ្នកផ្សេង គ្មានអ្វីដែលប្រសើរជាងការនិយាយប្រាប់ការពិតដល់គេនោះទេ។ បើអ្នកប្រាប់ហេតុផលត្រង់ៗទៅកាន់ដៃគូនោះអាចធ្វើឲ្យក្ដីប្រចណ្ឌរសាយបាត់អស់ ជាជាងនិយាយបង្វែងដាន។
២. ផ្ដល់ទំនុកចិត្ត
អ្នកអាចបង្ហាញទៅកាន់ដៃគូថាអ្នកនៅតែស្មោះត្រង់ជាមួយ ដោយផ្ដល់ទំនុកចិត្តដល់គេថា អ្នកមានតែរូបគេតែម្នាក់ប៉ុណ្ណោះក្នុងបេះដូង។ ទន្ទឹមនឹងនេះ អ្នកគួរបង្កើនភាពកក់ក្ដៅឲ្យគេបន្ថែមទៀតតាមរយៈសកម្មភាពយកចិត្តទុកដាក់របស់អ្នក។
៣. ដាក់ខសន្យា
ដោយសារការស្រលាញ់ខ្លាំង ពេលខ្លះគ្រាន់តែអ្នកមើល ឬនិយាយជាមួយអ្នកផ្សេង ក៏អាចធ្វើឲ្យដៃគូប្រចណ្ឌខ្លាំង ដូចនេះការដាក់ខសន្យាជាមួយគ្នាគឺជាវិធីដ៏ល្អមួយ ដើម្បីសម្រួលចិត្តដៃគូរបស់អ្នកថាមិនត្រូវប្រចណ្ឌខុសរឿងនោះទេ។
៤. ជ្រើសយកដំណោះស្រាយដ៏ល្អមួយ
ជាចុងក្រោយ អ្វីដែលជាការប្រសើរនោះគឺ ស្វែងរកដំណោះស្រាយណាមួយដែលអ្នក និងដៃគូយល់ស្របថាស្រុះស្រួលគ្នា និងមិនប៉ះពាល់ដល់ចំណងស្នេហាអ្នកទាំងពីរ ដោយគ្រាន់តែរឿងប្រចណ្ឌតូចមួយ។ អ្នកអាចធ្វើឲ្យបញ្ហារកាំចិត្តមួយចំនួនប្រសើរឡើងវិញតាមរយៈសកម្មភាពរីករាយមួយចំនួន៕
ចុចអាន៖ ប្រុសៗពេលសុំបែក ច្រើនប្រើពាក្យ៩ឃ្លានេះ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ youqueen