ប្រុសៗពេលសុំបែក ច្រើនប្រើពាក្យ៩ឃ្លានេះ
- 2015-06-08 20:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗពេលសុំបែក ច្រើនប្រើពាក្យ៩ឃ្លានេះ
ចន្លោះមិនឃើញ
ស្នេហាពេលខ្លះជួបភាពរីករាយ ប៉ុន្តែពេលខ្លះបែរជាបែកបាក់គ្នា ក្លាយជារឿងឈឺចាប់ខ្លោចផ្សា។ ប្រសិនបើមនុស្សប្រុសជាអ្នកមានបំណងសុំបែកព្រោះក្បត់ គេប្រាកដជាព្យាយាមរកហេតុផលផ្សេងៗ ដើម្បីរំដោះខ្លួនពីតួអាក្រក់ក្នុងចិត្តមនុស្សស្រី។
ខាងក្រោមនេះ ជាពាក្យ ៩ឃ្លា ដែលបុរសច្រើននិយាយពេលសុំបែកពីមនុស្សស្រីម្នាក់៖
១. យើងអាចធ្វើជាមិត្តល្អ...
មានរឿងបីយ៉ាងដែលជំរុញឲ្យបុរស និយាយពាក្យបែបនេះពេលសុំបែក
ទីមួយ៖ គិតថាធ្វើជាមិត្តល្អ ងាយស្រួលជាងសង្សារ គ្មានបញ្ហាច្រើន គ្មានអ្នករំខាន
ទីពីរ៖ មិនចង់បាត់បង់មនុស្សស្រីម្នាក់ដែលធ្លាប់ទាក់ទងគ្នា (ប៉ុន្តែក៏មិនចង់ឲ្យជ្រៀតជ្រែកចូលក្នុងជីវិតរបស់គេ)
ទីបី៖ នៅសម្លឹងឃើញពីប្រយោជន៍មួយចំនួន (ប្រាក់កាស, កំដរអារម្មណ៍, សិច...)
២. មិនមែនមកពីអ្នកទេ គឺមកពីខ្ញុំ...
នេះជាពាក្យដែលបុរសច្រើនលើកឡើងពេលសុំបែក ព្រោះគិតថាអាចបង្វែងពីសំនួររកហេតុផល ដែលដៃគូស្រីតាមឈ្លេចសួរ ហើយរូបគេមិនអាចលាតត្រដាងបាន។
៣. ខ្ញុំនៅតែស្រលាញ់អ្នក, ប៉ុន្តែ...
ប្រសិនបើសុំបែកហើយ ហេតុអ្វីនៅពោលពាក្យថាស្រលាញ់? បុរសភាគច្រើន និយាយពាក្យនេះពេលបែកគ្នា ព្រោះគិតថាអាចធ្វើឲ្យដៃគូមិនខូចចិត្តខ្លាំង មិនចងគំនុំជាមួយខ្លួន ប៉ុន្តែវានឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់មនុស្សស្រីម្នាក់ ដែលនៅនឹកមិនដាច់អាល័យ។
ពាក្យស្រដៀងគ្នា ដែលគេច្រើននិយាយ៖
ខ្ញុំនៅតែត្រូវការអ្នក... អ្នកនៅតែជាមនុស្សពិសេសសម្រាប់ខ្ញុំរហូត... ខ្ញុំពិតជាមិនចង់បាត់បង់អ្នកទេ...
៤. ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់អ្នក...
ក្រោយពេលនិយាយឃ្លានេះរួច គេច្រើនបញ្ជាក់បន្ថែមថា "អ្នកគួររកបុរសដែលល្អជាងខ្ញុំ"។ ឃ្លានេះជាហេតុផលសុំបែក ដែលងាយស្រួលរកបំផុត។
៥. ខ្ញុំត្រូវការពេលវេលាដើម្បីគិតគូរ...
មនុស្សប្រុសដែលមានកង់សឺគួរ ចង់បែកបន្តិច ចង់បន្តបន្តិច ព្រោះស្ទាក់ស្ទើរក្នុងចិត្ត ខ្លាចខាតបង់ត្រីក៏បាត់ ទន្សាយក៏រួច។ ដើម្បីងាយស្រួលសម្រេចនាពេលក្រោយ គេច្រើននិយាយថាត្រូវការពេលវេលា ប៉ុន្តែធាតុពិតមានបំណងចង់បែករួចទៅហើយ។
៦. នេះជាជីវិត...
"ជួបព្រាត់ជារឿងមិនទៀង កុំពិបាកចិត្តខ្លាំងពេក នេះជាជីវិត ចាត់ទុកវាជាបទពិសោធន៍...” ពាក្យនេះ មនុស្សប្រុសច្រើននិយាយចេញមកពេលសុំបែក ព្រោះគិតថាអាចលួងលោមដៃគូ ឲ្យរសាយទុក្ខកង្វល់ខ្លះបាន។
៧. ខ្ញុំពិតជាមិនចង់ធ្វើឲ្យអ្នកឈឺចាប់ទេ...
ការបែកគ្នាប្រាកដជាជួបភាពឈឺចាប់ ប៉ុន្តែគេព្យាយាមនិយាយបែបនេះ ព្រោះចង់រំដោះខ្លួនពីចំណងស្នេហាបែកបាក់ដោយគ្មានការស្អប់ និងការគុំកួន។ បើទោះបីជារូបគេក្បត់ ក៏មិនឈ្លោះគ្នាខ្លាំង។
៨. ខ្ញុំគិតថាធ្វើបែបនេះពិតជាវិប្បដិសារី...
មាត់ប្រាប់ថាអាចមានវិប្បដិសារី ប៉ុន្តែបែរជាមិនអាចបញ្ជាក់ពីហេតុផលពិតប្រាកដពេលសុំបែក។ នេះគឺជាពាក្យដោះសារ ពេលមិនអាចបង្ហាញពីមូលហេតុពិត និងព្យាយាមធ្វើភាគីម្ខាងទៀតអាណិតពេលចំណងស្នេហ៍ដើរដល់ផ្លូវទាល់។
៩. ខ្ញុំក៏មិនដឹងថាខ្លួនឯងចង់បានអ្វីដែរ...
នេះជាពាក្យសម្ដីគេចវេះ ដែលបុរសភាគច្រើនតែងប្រើប្រាស់ ព្រោះសង្ឃឹមថាអាចបង្វែងស្ថានភាពអាក្រក់ជាមួយអតីតសង្សារ។ ការពោរពាក្យបែបនេះ ដើម្បីមិនឲ្យគេសួររកហេតុផលវែងឆ្ងាយ។
ចុចអាន៖ លេសយ៉ាងឈ្ងុយ បង្ហាញថាបុរសដែលអ្នកស្រលាញ់ ត្រៀមទុកអ្នកចោល
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Lovesagame