​លេស​យ៉ាង​​​ឈ្ងុយ​​ ​​បង្ហាញ​​ថា​​​​បុរស​​ដែល​អ្នក​ស្រលាញ់ ត្រៀមទុក​អ្នកចោល ​

  • 2015-05-22 18:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​​​​បទ​ពិសោធន៍​​បែក​បាក់​ស្នេហា ញឹក​ញាប់​ស្ទើរ​​​​ថា​ដូច​ដូរ​​ម៉ូដ​​​ខោអាវ​ទៅ​ហើយ អាភា ​ដែល​បច្ចុប្បន្ន​​កំពុង​បម្រើ​​ការងារ​​ខារ៉ា​អូខេ​​​​​​នៅ​ ភ្នំពេញ ថា​លេស​ប្រុស​​​ៗ​ចង់​ដោះដៃ ​​​នាង​​ស្គាល់​សឹង​ដល់​ក្រយៅ​។

 

«​ប្រុស​ៗ​ជា​ច្រើន​អាត្មា​និយម​ណាស់ គឺ​ពួក​គេ​ត្រូវ​ការ​​មនុស្ស​ស្រី​ដែល​គ្មាន​សំណាង​ដូច​ខ្ញុំ​​ មួយ​ពេលៗ​»។ ស្ថិត​ក្នុង​វ័យ​២៣​ឆ្នាំ នាង​លើក​ឡើង​ទាំង​ស្ទាក់​ស្ទើរ​។ ភា ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត តែ​បែរ​ជា​ថា​ខ្លួន​អភ័ព្វ​​ បាន​​​ប្រាប់​ពី​សញ្ញា​ខ្លះៗ ដែល​​ថា​​​បុរស​ជា​គួ​ស្នេហ៍​​​ដើរ​ដល់​ចំណុច​បែក​ចិត្ត​ហើយ ចង់​​ឃាត់​ក៏​អត់​ន័យ​ គឺ​ដល់​ពេល​ដែល​គេ ​បាយៗ​ ហើយ។

 

-[​បង​ចង់​មាន​ពេល​សម្រាប់​ខ្លួន​ឯង​​​មួយ​រយៈ​]៖ ភា​​ ថា​ប្រសិន​បើ​មិត្ត​ប្រុស​និយាយ​​ឃ្លា​នេះ​​ហើយ គេ​មុខ​តែ​​គ្មាន​ទេ​វិល​វិញ​ គឺ​មួយ​រយៈ​របស់​គេ​គឺ​ជា​លេស​ផុត​ពី​ការ​តោងទាម​តែ​ប៉ុណ្ណោះ។ នាង​ថា​ ខ្លែង​បន្លាយ​ខ្សែ​វែង ​វា​ហើរ​រឹត​ឆ្ងាយ ​តែ​មិន​ទៅ​​ណា​ឡើយ មិន​ដូច​មនុស្ស​ឡើយ។

 

រូប​តំណាង

-[ដោះ​លែង​បង​ទៅ]៖ «វា​ជា​​​​ពាក្យ​ដ៏​ឈឺ​ចាប់​បំផុត ដែល​​កោត​តែ​មាន​ប្រុស​ៗ​និយាយ​ចេញ​មក​​កើត។ តើ​​យុត្តិធម៌​ទេ​ដែល​ ស្នេហា​របស់​​យើង​​​ក្លាយ​ជា​ខ្នោះឃ្នាង​​​នៅ​ពេល​ដែល​គេ​អស់​ចិត្ត​​​​​?​»

 

-[​ទំនាក់​ទំនង​របស់​​យើង​​លឿន​ពេក​ហើយ​​]៖ ​«​មនុស្ស​ដែល​មាន​តែ​យើង គេ​មិន​ដែល​និយាយ​អីចឹង​ទេ។ គ្មាន​សេចក្ដី​ស្នេហា​ណា​ ដែល​លឿន​ហួស​ហេតុ​ទេ​ សម្រាប់​មនុស្ស​ត្រូវ​ការ​គ្នា​​​ គឺ​មាន​តែ​ការ​ចង់​នៅ​ក្បែរ​គ្នា ស្គាល់​គ្នា​ច្បាស់​​»។

 

-[បង​មិន​សម​​អូន​ទេ​​ អូន​នឹង​លំបាក​​បើ​អូន​ជ្រើស​រើស​បង​​]៖ «​១០០​ទាំង​១០០ ​ប្រុស​ចិត្ត​​​ខ្លែង។​ បើ​ដឹង​ថា​ខ្លួន​មិន​ល្អ​សម្រាប់​គេ​ហើយ ម៉េច​ក៏​ចាំ​បាច់​ចូល​មក​អំពល់ទុក្ខ​​ជីវិត​​គេ​​រក​អី​? ម៉េច​ចាំ​បាច់​​គេ​ដើរ​ទៅ​ណា​លែង​រួច ​បាន​និយាយ​ ចំ​ជា​លេស​លើ​គោក​​មែន​​​»។

 

-[​បង​គិត​ថា​ពួក​យើង​ទៅ​មុខ​ទៀត​​មិន​កើត​ទេ​ បង​ហត់​នឿយ​ណាស់​​​​]៖ «​​​​ឲ្យ​តែ​គេ​ហ៊ាន​ហារ​​មាត់​បែប​នេះ ​គឺ​សង្ឃឹម​របស់​អ្នក​នឹង​​គ្មាន​ថ្ងៃ​​​​មាន​លទ្ធផល​​ឡើយ​​។ ​មនុស្ស​​ត្រូវការ​យើង គេ​ម៉េច​នឹង​ហ៊ាន​និយាយ​ពាក្យ​​ដែល​​សម្លាប់​ចិត្ត​យើង​អីចឹង​ទៅ?​»។

 

ខាង​លើ​នេះ​ គ្រាន់​តែ​ចំណុច​សម្គាល់​ខ្លះ ដែល​ អាភា ចែក​រំលែក​ថា ​បុរស​​ ដែល​​អ្នក​ស្រលាញ់​​​កំពុង​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​ដើរ​ចេញ​ពី​ចំណង​ស្នេហ៍​របស់​អ្នក បន្ថែម​លើ​ភាព​អង្គើយ​ដែល​គេ​បង្ហាញ​៕

 

ទង្វើ​៦យ៉ាង​បង្ហាញ​ថា មិត្ត​ប្រុស​អ្នក​ចេញ​ក្រឡា​បោក​តាំង​ពី​ដំបូង អត្ថបទ៖ ប៉ែន សុផាន់ណា​​​

អត្ថបទថ្មី