អាហ្សង់ទីនធ្វើស៊ីប៉ារ៉ាហ្គាយ ៦-១ ឡើងវគ្គផ្ដាច់ព្រ័ត្រ Copa America
- 2015-07-01 15:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្សង់ទីនធ្វើស៊ីប៉ារ៉ាហ្គាយ ៦-១ ឡើងវគ្គផ្ដាច់ព្រ័ត្រ Copa America
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវប៉ះក្រុមឈីលីនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America បន្ទាប់ពីបានយកឈ្នះក្រុមប៉ារ៉ាហ្គាយដោយលទ្ធផល ៦-១ នាវគ្គពាក់កណ្ដាលផ្ដា់ច់ព្រ័ត្រអម្បាញ់មិញនេះ។
ក្រុមអាហ្សង់ទីនដែលពោរពេញដោយកីឡាករជើងខ្លាំងដូចជា Messi , Di Maria និង Aguero ជាដើមនោះមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ពោលពួកគេបានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្របានសម្រេចហើយ ក្រោយយកឈ្នះប៉ារ៉ាហ្គាយ ៦-១។ ៦គ្រាប់ដែលអាហ្សង់ទីនធ្វើបាននោះគឺ Di Maria ២គ្រាប់, Marcos Rojo មួយគ្រាប់ , Pastore ១គ្រាប់ , Aguero ១គ្រាប់និង Higuain ១គ្រាប់។ គ្រាប់បាល់លួងចិត្តរបស់ប៉ារ៉ាហ្គាយធ្វើបាននៅនាទី៤៣ ដោយកីឡាករ Barrios។
ងាកទៅមើលកំពូលកីឡាករ Messi វិញមិនអាចរកគ្រាប់បាល់បានទេក្នុងប្រកួតនេះ ប៉ុន្តែរូបគេជាអ្នកបង្កើតឱកាសឱ្យមិត្តរួមក្រុមជារើយៗ ពោលគឺ Assists បាន៣គ្រាប់ក្នុង៦គ្រាប់ដែលអាហ្សង់ទីនរកបាន៕
ជ័យជម្នះគឺមានន័យថាក្រុមអាហ្សង់ទីននឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រយកពាន Copa America ជាមួយម្ចាស់ផ្ទះឈីលីនៅម៉ោង៣ទៀបភ្លឺថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
ដោយ៖ មុន្នី រម្យ រូបថត៖ dailymail