ប្លែកមែន! អ្នកមានប្រើឡានដឹកដី ៣៦គ្រឿងទៅទទួលកូនក្រមុំ
- 2015-07-01 15:52:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមែន! អ្នកមានប្រើឡានដឹកដី ៣៦គ្រឿងទៅទទួលកូនក្រមុំ
ចន្លោះមិនឃើញ
មនុស្សជាច្រើននៅសង្កាត់ Songbei ក្រុង Harbin ប្រទេសចិន មានការចម្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញឡានដឹកទំនិញតុបតែងក្រណាត់ក្រហម ៣៦គ្រឿង បើកដង្ហែគ្នាតាមដងផ្លូវ។ អ្វីដែលរឹតតែប្លែកនោះ គឺឡានទាំងអស់ត្រូវកូនកំលោះ យកទៅទទួលអនាគតភរិយារបស់ខ្លួន។
ឡានដឹកដីទាំង ៣៦គ្រឿងនោះ ត្រូវចងដោយក្រណាត់ពណ៌ក្រហម និងមានបាច់ផ្កាកុលាបស្រស់រូបបេះដូងដ៏ធំមួយចំពីមុខ។ មនុស្សជាច្រើនបាននាំគ្នាឈរមើលដោយការចម្លែកអារម្មណ៍ បន្ទាប់ពីឡានទាំងនោះទៅទទួលកូនក្រមុំ រួចដង្ហែតាមដងផ្លូវ។
បើតាមសារព័ត៌មាន People របស់ប្រទេសចិនបានឲ្យដឹងថា កូនកំលោះបានបើកជំនួញដឹកជញ្ជូនរ៉ែ ហើយឡានទាំង ៣៦គ្រឿង សុទ្ធតែថ្មីទាំងអស់។ ការដង្ហែឡានទាំង ៣៦គ្រឿងលើកនេះ មានគោលបំណងពីរគឺ សម្រាប់អបអរអាពាហ៍ពិពាហ៍ និងអបអរការបើកក្រុមហ៊ុនថ្មីថ្ងៃទី២៧ ខែឧសភាជាមួយគ្នាតែម្ដង។
កូនកំលោះដែលជាមនុស្សមានគំនិតវែងឆ្ងាយបាននិយាយថា "តាំងពីខ្ញុំលង់ស្នេហ៍ជាមួយប្រពន្ធមក ខ្ញុំចាប់ផ្ដើមរកនឹកថា... ធ្វើម៉េចដើម្បីឲ្យនាងចាំមិនភ្លេចក្នុងថ្ងៃរៀបការ... បន្ទាប់ពីគិតយ៉ាងល្អិតល្អន់ ខ្ញុំក៏ប្រើឡានដឹកដីផ្ទាល់ខ្លួនធ្វើជាឡានថ្ងៃរៀបការតែម្ដង... ខ្ញុំបានរៀបចំយ៉ាងសម្ងាត់ ដើម្បីឲ្យប្រពន្ធភ្ញាក់ផ្អើល"។
ឆ្លើយតបទៅនឹងការព្យាយាមរបស់ស្វាមី កូនក្រមុំបាននិយាយថា "ខ្ញុំមិនដែលខ្វល់ថា ថ្ងៃរៀបការមានឡានល្អឬអត់ទេ... ប៉ុន្តែខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលចំពោះការព្យាយាមរបស់គាត់... ខ្ញុំគាំទ្រគាត់។ ខ្ញុំក៏ចូលចិត្តអារម្មណ៍ ដ៏រំភើបអស្ចារ្យបែបនេះដែរ... វាជាថ្ងៃរៀបការដែលចងចាំមិនភ្លេច ហើយខ្ញុំនឹងរក្សាទុកអស់មួយជីវិត"៕
ចុចអាន៖ ថ្ងៃរៀបការដ៏រីករាយតែកូនក្រមុំភាគច្រើនបែរជាយំដោយសារឪពុក
ចុចអាន៖ កូនក្រមុំស្ទើរស្រក់ទឹកភ្នែកថ្ងៃរៀបការដោយសារកូនកំលោះស្រវឹងខ្លាំង
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ People