Apple ​ចេញ​​10.​10.​​4 ​ដោះ​ស្រាយ​​បញ្ហា​​ផ្សេង​​ៗ​​ពិសេស​​Wi-Fi​

  • 2015-07-01 15:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ OS X Yosemite 10.10.4 ​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ ដោយ​ក្រុមហ៊ុន​ Apple ​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​​កើត​មាន​ឡើង​ក្នុង​ OS ​ចាស់​ ជា​ពិសេស​ ការ​ភ្ជាប់​ Wi-Fi​ មិន​បាន។

 

 

OS X Yosemite 10.10.4 ​ថ្មី​នេះ​បាន​កែ​ប្រែ៖

-ការ​ភ្ជាប់​អ៊ីនធឺណិត​ និង​បណ្ដាញ​ផ្សេង​ៗ​ប្រសើរ​ជាង​មុន​

-ធ្វើ​ឲ្យ​ iPhoto និង​ Aperture libraries ​កាន់​តែដំណើរ​ការ​ល្អ​​

-ធ្វើ​ឲ្យ​ការ​ Sync ​រូបភាព​ និង​វីដេអូ​ទៅ​ iCloud ​កាន់​តែ​ស្រួល​

-ដោះ​ស្រាយ​បញ្ហា​ ដែល​បាន​ពន្យារ​ពេល​ការ​ផ្ញើ​សារ​អេឡិចត្រូនិក​​ចេញ​

-ដោះស្រាយ​បញ្ហា​លើ​វិបសាយ​ ដែល​អ្នក​ប្រើប្រាស់​តែង​ជួប​ប្រទះ

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​កំណែប្រែ​ថ្មី​នេះ​ គឺ​ជួយ​ធ្វើ​ឲ្យ​ការ​ត​ Network​ និង​ Wi-Fi​ កាន់​តែ​ប្រសើរ, ធ្វើ​ឲ្យ​ការ​ Wake from Sleep ​នៃ​កុំព្យូទ័រ​​បាន​​លឿន​ (OS​ ចាស់​យឺត), កាត់​បន្ថយ​ការ​ស៊ី​ទំហំ​ CPU ​អស់​ច្រើន,​ កាត់​បន្ថយ​ការ​ស៊ី​ថ្ម​អស់​លឿន​ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។

 

OS X Yosemite 10.10.4​ បាន​ដាក់​តេស្ត​ចំនួន​ពីរ​ខែ​ មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ។ ឥឡូវ​នេះ​ ប្រិយមិត្ត​ដែល​ប្រើ​ Mac ​អាច​ធ្វើ​ការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ 10.10.4​​ បាន​ហើយ៕

 

 

ប្រភព៖ macrumors

អត្ថបទថ្មី